សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
សម្តេចធិបតីបញ្ជាក់ជាថ្មី អំពីកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយបញ្ចៀសសង្គ្រាម
សម្តេចធិបតីបញ្ជាក់ជាថ្មី អំពីកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយបញ្ចៀសសង្គ្រាម
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងអាជ្ញាធរនៅជាមួយពលរដ្ឋគ្រប់កាលៈទេសៈ និងគ្រាអាសន្ន

ព័ត៌មានជាតិ

រដ្ឋមន្ត្រី៖ សៀវភៅ «ស្នាមញញឹមខ្មែរ» ជាការចូលរួមលើកតម្កើង និងផ្សព្វផ្សាយអត្តសញ្ញាណ វប្បធម៌ និងគុណតម្លៃជាតិទៅកាន់ពិភពលោក

2026/11/02 06:16:59 pm
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់ទុកសៀវភៅ «ស្នាមញញឹមខ្មែរ» (Le Sourire du Peuple Cambodgien) ថាជាស្នាដៃដ៏មានអត្ថន័យលើសពីការបោះពុម្ពផ្សាយអក្សរសិល្ប៍ និងការប្រមូលផ្តុំរូបភាពអំពីកម្ពុជា ដោយបានចូលរួមចំណែកក្នុងការថែរក្សា លើកតម្កើង និងផ្សព្វផ្សាយអត្តសញ្ញាណ វប្បធម៌ និងគុណតម្លៃរបស់ប្រជាជាតិខ្មែរ ទៅកាន់សហគមន៍អន្តរជាតិ ជាពិសេសក្នុងឱកាសដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ថ្លែងក្នុងពិធីបង្ហាញសៀវភៅ «ស្នាមញញឹមខ្មែរ» នារសៀលនៅថ្ងៃទី២ ខែវិច្ឆិកានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមការងារដែលបានសហការគ្នារៀបចំ និងបោះពុម្ពសៀវភៅនេះឡើង តាមរយៈកិច្ចសហការរវាងសារព័ត៌មានថ្មីៗ, អង្គការ ស៊ីប៉ា(SIPAR)និង អង្គការ Action Education។ ឯកឧត្តម បានចាត់ទុកថា សៀវភៅនេះមានអត្ថន័យលើសពីការបោះពុម្ពផ្សាយស្នាដៃអក្សរសិល្ប៍ ឬការប្រមូលផ្តុំរូបភាព និងរឿងរ៉ាវអំពីកម្ពុជា ប៉ុន្តែជាការចូលរួមចំណែកក្នុងការថែរក្សា លើកតម្កើង និងផ្សព្វផ្សាយអត្តសញ្ញាណ វប្បធម៌ និងគុណតម្លៃរបស់ប្រជាជាតិខ្មែរ។ឯកឧត្តម​រដ្ឋមន្ត្រីបានបញ្ជាក់ថា ការចេញផ្សាយសៀវភៅនេះ គឺស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ឆ្នាំ២០២៦។ ឯកឧត្តមបានចាត់ទុកកិច្ចប្រជុំនេះថា ជាឱកាសដ៏មានតម្លៃសម្រាប់កម្ពុជាក្នុងការបង្ហាញពីសក្តានុពល និងអត្តសញ្ញាណរបស់ខ្លួនទៅកាន់សហគមន៍ហ្វ្រង់កូហ្វូនី និងមិត្តភក្តិអន្តរជាតិសៀវភៅនេះ។​ឯកឧត្តមថ្លែងទៀតថា៖ «កម្ពុជាមានអ្វីៗជាច្រើនលើសពីប្រាសាទអង្គរវត្ត ពោលគឺមានប្រជាជនដែលមានភាពរាក់ទាក់ ប្រពៃណីទំនៀមទម្លាប់ សិល្បៈ ភាសា អក្សរសិល្ប៍ ម្ហូបអាហារ និងគុណតម្លៃសង្គមដ៏សម្បូរបែប ដែលបានបន្តពីជំនាន់មួយទៅជំនាន់មួយ។ ពាក់ព័ន្ធនឹងអត្ថន័យនៃចំណងជើង «ស្នាមញញឹមខ្មែរ» រដ្ឋមន្ត្រីបានពន្យល់ថា ស្នាមញញឹមរបស់ប្រជាជនខ្មែរមិនមែនគ្រាន់តែជាការបង្ហាញពីភាពរីករាយប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃភាពកក់ក្តៅ ការរាក់ទាក់ សេចក្តីថ្លៃថ្នូរ និងស្មារតីនៃការរស់នៅជាមួយគ្នាដោយសុខដុមរមនា។ ស្នាមញញឹមក៏ជាសារនៃមិត្តភាព និងសន្តិភាព ដែលអាចឆ្លងកាត់ព្រំដែនភាសា វប្បធម៌ និងភូមិសាស្ត្រ ដើម្បីបង្កើតការយល់ចិត្ត និងភ្ជាប់ទំនាក់ទំនងរវាងមនុស្សនិងមនុស្ស»។ចំណែក លោក គី សុខលីម សហអ្នកនិពន្ធសៀវភៅនេះ បានបញ្ជាក់ថា ការរៀបចំសៀវភៅ «ស្នាមញញឹមខ្មែរ» មានគោលបំណងបង្ហាញពីភាពរុសរាក់ទាក់ និងការស្វាគមន៍របស់ប្រជាជនកម្ពុជា ចំពោះគ្រួសារប្រទេសនិយាយភាសាបារាំង តាមរយៈការរំលេចអត្តសញ្ញាណ វប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងម្ហូបអាហារខ្មែរដែលមានលក្ខណៈពិសេស។ អត្ថន័យសំខាន់នៃសៀវភៅនេះ គឺចង់ឱ្យសមាជិកនៃគ្រួសារប្រទេសនិយាយភាសាបារាំងទទួលបានចំណេះដឹង និងស្គាល់កម្ពុជាកាន់តែច្បាស់ ហើយ មានអារម្មណ៍រីករាយ រហូតផ្តល់ស្នាមញញឹមត្រឡប់មកកម្ពុជាវិញ។ នេះគឺជាសារដ៏មានសារៈសំខាន់សម្រាប់ផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកផងដែរ។លោកបានបញ្ជាក់ថា៖ «យើងចង់បង្ហាញពីអត្តសញ្ញាណរបស់ខ្មែរ ដែលមានដូចជា ម្ហូបអាហារ ប្រវត្តិសាស្ត្រ និងកីឡាបុរាណរបស់ដូនតា ដូចជា គុនល្បុក្កតោ ប្រហុក ម្រេចកំពត និងដើមត្នោត ដែលសុទ្ធសឹងតែជាផ្នែកមួយនៃអត្តសញ្ញាណជាតិខ្មែរ។ យើងចង់ឱ្យមិត្តភក្តិនិយាយភាសាបារាំងបានស្គាល់ និងយល់កាន់តែច្បាស់ពីវប្បធម៌ និងប្រពៃណីរបស់កម្ពុជា។ យើងក៏ចង់បង្ហាញពីលក្ខណៈពិសេសនៃទន្លេចតុមុខ ដែលជាចំណុចប្រសព្វនៃទន្លេធំៗ និងជាលក្ខណៈពិសេសមួយរបស់រាជធានីភ្នំពេញ»។ ការបោះពុម្ពសៀវភៅ «ស្នាមញញឹមខ្មែរ» ជាពីរភាសា គឺភាសាខ្មែរ និងភាសាបារាំង ត្រូវបានធ្វើឡើងជាលើកដំបូងចំនួន ៣.០០០ក្បាល ដោយដាក់លក់ក្នុងតម្លៃ ២ម៉ឺនរៀលក្នុងមួយក្បាល។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងក្រុមអ្នកនិពន្ធ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ឱ្យចូលរួមគាំទ្រសៀវភៅនេះ ដើម្បីរួមចំណែកផ្សព្វផ្សាយអត្តសញ្ញាណ វប្បធម៌ និងប្រពៃណីខ្មែរទៅកាន់ពិភពលោក៕
ប្រមុខការពារជាតិ អញ្ជើញចុះពិនិត្យទីតាំងរៀបចំ ពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច និងស្ថានភាពទូទៅនៅតំបន់ចុងឃ្នាស់ និងតំបន់កំពង់ភ្លុក
2026/11/02 04:28:37 pm
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីចម្រើនព្រះបរិត្ត បុណ្យកឋិនទានមហាសាមគ្គី នៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ស្ថិតនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
2026/11/02 04:28:07 pm
កម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០
2026/11/02 04:22:30 pm
ការប្រែផ្លាស់ពីជនរងគ្រោះទៅជាភ្នាក់ងារសុវត្ថិភាពព័ត៌មានសកម្ម ក្រសួងព័ត៌មានបន្តបេសកកម្មជំរុញអក្ខរកម្មព័ត៌មានក្នុងយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២
2026/11/02 04:17:06 pm

ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី៖ សៀវភៅ «ស្នាមញញឹមខ្មែរ» ជាការចូលរួមលើកតម្កើង និងផ្សព្វផ្សាយអត្តសញ្ញាណ វប្បធម៌ និងគុណតម្លៃជាតិទៅកាន់ពិភពលោក

2026/11/02 06:16:59 pm
ប្រមុខការពារជាតិ អញ្ជើញចុះពិនិត្យទីតាំងរៀបចំ ពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច និងស្ថានភាពទូទៅនៅតំបន់ចុងឃ្នាស់ និងតំបន់កំពង់ភ្លុក
2026/11/02 04:28:37 pm
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីចម្រើនព្រះបរិត្ត បុណ្យកឋិនទានមហាសាមគ្គី នៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ស្ថិតនៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
2026/11/02 04:28:07 pm
កម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០
2026/11/02 04:22:30 pm
ការប្រែផ្លាស់ពីជនរងគ្រោះទៅជាភ្នាក់ងារសុវត្ថិភាពព័ត៌មានសកម្ម ក្រសួងព័ត៌មានបន្តបេសកកម្មជំរុញអក្ខរកម្មព័ត៌មានក្នុងយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២
2026/11/02 04:17:06 pm
អនុប្រធាន គ.ជ.គ.ម. អញ្ជើញចូលរួមពិធីចែកកញ្ចប់សម្ភារចាំបាច់ចំនួន ៣,៣១៨កញ្ចប់ ជូនស្ត្រី និងក្មេងស្រីរងគ្រោះ នៅភូមិរង់ចាំ
2026/11/02 04:11:25 pm
អនុប្រធានទី១ អាជ្ញាធរមីន៖ កម្ពុជាមិនបោះបង់បេសកកម្មបោសសម្អាតគ្រាប់មីន​បន្សល់ពី​សង្គ្រាម​អតីតកាលហើយក៏មិនព្រងើយកន្តើយចំពោះការគំរាមកំហែងថ្មី
2026/11/02 04:09:24 pm

មន្រ្ដីជាន់ខ្ពស់ ធនាគារជាតិនៃកម្ពុជា៖ ការបញ្រ្ជាបចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចការពារអតិជន ជាការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

2026/11/02 04:00:40 pm
ប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ស្បៀងផ្លែឈើ ជូនដល់បញ្ជាការកាពីតែន និងក្រុមនាវិកនៃនាវាទេសចរណ៍អន្តរជាតិ ឈ្មោះ Villa Vie Odyssey នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
2026/11/02 03:58:31 pm
មន្រ្តីជាន់ខ្ពស់វប្បធម៌ អញ្ជើញបិទមហោស្រពល្ខោននិយាយលើកទី២ ថ្នាក់រាជធានីភ្នំពេញ ឆ្នាំ២០២៦
2026/11/02 03:56:19 pm
សម្តេចធិបតី៖ «រាជរដ្ឋាភិបាលជានិច្ចកាលតែងតែចាត់ទុក «មនុស្ស» គឺជាធនធាន​ដ៏សំខាន់​មិន​អាច​ខ្វះបានក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ»
2026/11/02 03:43:36 pm
យុវជនភៀសសឹកនៅក្រុងសំរោង ស្វះស្វែងចុះឈ្មោះបោះឆ្នោតត្រៀមបោះឆ្នោតនៅឆ្នាំក្រោយ
2026/11/02 03:32:51 pm
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តពង្រឹងការផ្តល់ឥណទានឱ្យចំគោលដៅ ខណៈឥណទាន​មិន​ដំណើរការកើនឡើង
2026/11/02 03:27:50 pm
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់ផ្ទះថ្មី ជូនក្រុមគ្រួសារ​អតីត​យុទ្ធជន​សោធននិវត្តន៍ មានជីវភាពលំបាកខ្វះខាត ដែលរងគ្រោះដោយអគ្គិភ័យឆាបឆេះផ្ទះអស់គ្មានសល់ នៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
2026/11/02 03:10:32 pm

ព័ត៌មានកីឡា

MPL រកឃើញបេក្ខភាព Playoffs ខណៈគ្រូ Queen Phoenix មើលឃើញភាពរីកចម្រើនរបស់ក្រុម ទោះមិនស្គាល់ជ័យជម្នះ

2026/11/02 11:42:33 am
ណាហ្គា ចាញ់ប្រៀបវិសាខា ២ពិន្ទុ ក្រោយប្រកួតស្មើក្រុមភ្ញៀវគិរីវង់ ១-១
2026/11/02 11:35:12 am
ឡាយហ្វ ឡើងឈរលេខ៥ ក្រោយឈ្នះកងយោធពលខេមរភូមិន្ទ ខណៈបឹងកេត ស្គាល់ជ័យជម្នះលើកដំបូង
2026/11/02 11:31:50 am
អត្តពលិកហែលទឹកពាក់ជើងទាកម្ពុជាទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅក្រោយឈ្នះមេដាយជើងឯកអាស៊ាន ៤៦គ្រឿងជូនជាតិ
2026/11/02 10:53:56 am
អឹមអូអាយ កំពង់ដេវ៉ា យកឈ្នះគីឡូធ្ងន់ភ្នំពេញក្រោន ឡើងឈរ Top-6 បណ្ដោះអាសន្ន
2026/11/02 10:40:51 am
គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ
2026/10/30 12:06:26 pm
កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
2026/10/30 11:21:57 am

ភ្នំពេញក្រោន ទទួលបានការសរសើរពីគ្រូ Kitchee ក្រោយរកបាន ៩ពិន្ទុពេញក្នុងជុំទី១ នៃពាន ACL-2

2026/10/30 10:53:08 am
ព្រះខ័នរាជ បញ្ចប់ការរង់ចាំ ជាមួយជ័យជម្នះភ្លូកទឹកភ្លូកដីលើក្រុម Tampines Rovers ក្នុងពានកម្រិតទី២ ទ្វីបអាស៊ី
2026/10/30 10:41:08 am
ពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
2026/10/29 02:09:29 pm
គ្រូភ្នំពេញក្រោន ប្ដេជ្ញាធ្វើឲ្យអ្នកគាំទ្រមានមោទនភាពជាថ្មី មុនជួបក្រុម Kitchee ក្នុងពានកម្រិតទី២ ទ្វីបអាស៊ីយប់នេះ
2026/10/29 11:51:35 am
ព្រះខ័នរាជ ជួបម្ចាស់ផ្ទះ Tampines Rovers ល្ងាចនេះ ខណៈលោក McConkey រក្សាជំហរដដែល
2026/10/29 11:02:32 am
ព្រះខ័នរាជ ត្រូវការពិន្ទុពី Tampines Rovers ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដពានកម្រិតទី២ ទ្វីបអាស៊ី
2026/10/28 12:07:02 pm
Harry Kane ឈ្នះពាន Ballon d’Or បញ្ចប់ការរង់ចាំ ២៥ ឆ្នាំរបស់អង់គ្លេស
2026/10/27 02:23:44 pm

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សយ៉ាងតិច ១៩នាក់ ស្លាប់ក្នុងការវាយប្រហាររបស់កងទ័ពវ៉េណេស៊ុយអេឡា លើជំរុំក្រុមឧទ្ទាមកូឡុំប៊ី

2026/11/02 07:22:31 pm
​ក្រុង​គីវ៖ រុស្ស៊ីចាប់ផ្ដើម​ការវាយប្រហារឡើងវិញ លើតំបន់ Kherson របស់អ៊ុយក្រែន ក្រោយ​បទឈប់បាញ់បញ្ចប់
2026/11/02 06:36:25 pm
​រដ្ឋមន្ត្រីការបរទេសចិនជំរុញឱ្យមានការសន្ទនា ដើម្បីដោះស្រាយជម្លោះ នៅមជ្ឈិមបូព៌ា
2026/11/02 06:33:24 pm
​រដ្ឋមន្ត្រី៖ សៀវភៅ «ស្នាមញញឹមខ្មែរ» ជាការចូលរួមលើកតម្កើង និងផ្សព្វផ្សាយអត្តសញ្ញាណ វប្បធម៌ និងគុណតម្លៃជាតិទៅកាន់ពិភពលោក
2026/11/02 06:16:59 pm
​វិបត្តិរដ្ឋាភិបាលបែលហ្ស៊ិក កំពុង​លេច​ឡើង ខណៈការចរចាថវិកាដួល​រលំ​
2026/11/02 06:09:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/03 05:58:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/02 10:14:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/01 03:25:56 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/02 12:39:50 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm