ក្រុមហ៊ុន​ជប៉ុន​វិនិយោគ​នៅ​កម្ពុជា ​កើន​ឡើង​ជាង​២០០០​ក្រុមហ៊ុន​ហើយ​

2021/04/27 09:59:58 am        89

ភ្នំពេញ ៖ ​ ដោយសារ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​និង​ស្ថិរភាព​នយោបាយ​ បានធ្វើ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​តូច​ធំ​ចំនួន​២០៧៣​ហើយ​បាន​ និង​កំពុង​វិនិយោគ​នៅ​កម្ពុជា​។

លោក ​អ៊ិន ចាន់នី​ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ​ដែលជា​ធនាគារ​ធ្វើការ​ទូទាត់​សាច់ប្រាក់ ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ នា​ល្ងាច​ថ្ងៃទី​២៣ សីហា​កន្លងមក​ថា​ ក្រុមហ៊ុន​បែប​ឯកត្តជន​ជប៉ុន​ ចូល​មក​វិនិយោគ​នៅ​កម្ពុជា​បាន​កើន​ឡើង​១០៩ ​ភាគរយ ដោយ​ចំនួន​ក្រុមហ៊ុន​ បាន​កើន​ពី​៨១០ ​ដល់​ចំនួន​១៦៨៩​ក្រុមហ៊ុន​។ ​លោក​បន្តថា ​ការ​កើន​ក្រុមហ៊ុន​ទាំងនេះ ​ដោយសារ​ការ​បើក​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​AEON MALL2​។

លោក​ បន្តថា ចំណែក​ក្រុមហ៊ុន​សាជីវកម្ម​ធំៗ​បាន​កើនឡើង​ខ្ពស់​ផងដែរ ​ដោយ​ចំនួន​ក្រុមហ៊ុន​បាន​កើន​ពី​៣៤៤ ដល់​៣៨៤​សាជីវកម្ម ស្មើនឹង​កំណើន​១២​ភាគរយ​។

លោក​ អ៊ិន ចាន់នី​ បាន​បន្តថា “​កំណើន​នៃ​ការវិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា ​ដោយសារ​ពួកគេ​មើល​ឃើញ​សុខ​សន្តិភាព ​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​សង្គម​ ពិសេស​ការ​សម្រេចបាន​កំណើន​សេដ្ឋកិច្ច​ដ៏​ល្អប្រសើរ​របស់​កម្ពុជា​”​។​លោក ​បន្តថា “​សន្តិភាព ​និង​ស្ថិរភាព​នយោបាយ​នេះហើយ​ ដែល​បាន​ទាក់ទាញ និង​ជា​កំលាំង​ចលករ​សំខាន់​ជំរុញ​ឲ្យ​មានការ​វិនិយោគ​នៅ​កម្ពុជា​”​។​

​បណ្ឌិត ​ម៉ី កល្យាណ ​ទីប្រឹក្សា​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ​បាន​ថ្លែងថា ​កំណើន​នៃ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន ឆ្លុះបញ្ចាំង​ពី​ទំនុក​ចិត្ត​ដ៏​សំខាន់​នៃ​បរិយាកាស​នយោបាយ ​និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ​ព្រោះ​អ្នក​វិនិយោគ​ជប៉ុន ​មុន​ពួកគេ​ទៅ​វិនិយោគ​នៅ​ប្រទេស​ណាមួយ ​ពួកគេ​សិក្សា​ច្បាស់លាស់​ណាស់​ ទើប​សម្រេចចិត្ត​ចូល​វិនិយោគ។

លោក​ បន្តថា “​ជប៉ុន​បាន​កសាង​មូលដ្ឋានគ្រឹះ វិនិយោគ​រយៈពេល​វែង​នៅ​កម្ពុជា​ហើយ ​យើង​គួរ​ទះដៃ​អបអរសាទរ​ទាំងអស់​គ្នា​”​។​លោក​ បន្តថា “​ទោះជា​យ៉ាងណា​កម្ពុជា​នៅតែ​ត្រូវ​ការ​កែលំអរ​ថែមទៀត ហើយ​កា​រកែលំអរ​បែបនេះ​ ត្រូវតែ​ធ្វើជា​បន្តបន្ទាប់ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​កាន់តែច្រើន​”៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        94
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        199
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm