សហរដ្ឋអាមេរិក អនុញ្ញាតឱ្យប្រទេសនានាទិញប្រេងរុស្ស៊ីដែលជាប់គាំងនៅលើសមុទ្រ រយៈពេល ៣០ថ្ងៃ

2026/03/13 12:43:21 pm        75

សហរដ្ឋអាមេរិក បានចេញការលើកលែងរយៈពេល ៣០ថ្ងៃ សម្រាប់បណ្តាប្រទេសនានាក្នុងការទិញប្រេងឆៅ និងផលិតផលប្រេងជាប់ទណ្ឌកម្មរបស់រុស្ស៊ី ដែលកំពុងជាប់គាំងនៅតាមសមុទ្រ។ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយថា នេះគឺជាជំហានមួយដើម្បីធ្វើឱ្យទីផ្សារថាមពលសកលមានស្ថិរភាពឡើងវិញ បន្ទាប់ពីមានភាពរង្គោះរង្គើដោយសារសង្គ្រាមអ៊ីរ៉ង់។ បន្ទាប់ពីការប្រកាសលើកលែងរបស់សហរដ្ឋអាមេរិក តម្លៃប្រេងបានធ្លាក់ចុះនៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា នេះក្នុងទីផ្សារនៅតំបន់អាស៊ី។

វិធានការនេះគឺជាការប៉ុនប៉ងចុងក្រោយបង្អស់របស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីទប់ស្កាត់តម្លៃថាមពល បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ និងការឆ្លើយតបជាបន្តបន្ទាប់ពីទីក្រុងតេអេរ៉ង់ ដែលបានធ្វើឱ្យភាពតានតឹងក្នុងតំបន់កាន់តែរីកធំឡើង និងបង្កឱ្យមានការកកស្ទះដល់ការដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស ដោយរំខានដល់លំហូរប្រេង និងឧស្ម័នដ៏សំខាន់នៅមជ្ឈិមបូព៌ា និងធ្វើឱ្យតម្លៃថាមពលហក់ឡើងខ្ពស់ទូទាំងពិភពលោក។

កាលពីថ្ងៃពុធ ទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា ខ្លួននឹងបញ្ចេញប្រេងចំនួន ១៧២ លានបារ៉ែល ពីឃ្លាំងបម្រុងប្រេងយុទ្ធសាស្ត្រ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់តម្លៃប្រេងដែលកំពុងហក់ឡើងខ្លាំង បន្ទាប់ពីសង្គ្រាមនៅអ៊ីរ៉ង់។ ការបញ្ចេញប្រេងនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តដ៏ទូលំទូលាយរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ IEA ដែលមានសមាជិក ៣២ ប្រទេស ក្នុងការបញ្ចេញប្រេងសរុបចំនួន ៤០០ លានបារ៉ែល។

យោងតាមខ្លឹមសារនៃអាជ្ញាប័ណ្ណ ដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងរតនាគារអាមេរិក បានឱ្យដឹងថា អាជ្ញាប័ណ្ណដែលចេញដោយទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍នោះ អនុញ្ញាតឱ្យមានការដឹកជញ្ជូន និងការលក់ប្រេងឆៅ និងផលិតផលប្រេងរបស់រុស្ស៊ី ដែលបានផ្ទុកនៅលើនាវាត្រឹមថ្ងៃទី១២ ខែមីនា ហើយមានសុពលភាពរហូតដល់ពាក់កណ្តាលអធ្រាត្រ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) នៅថ្ងៃទី១១ ខែមេសា ពោលគឺ ការអនុញ្ញាតនេះមានរយៈពេល ៣០ថ្ងៃគត់៕

អត្ថបទដែលទាក់ទង

សហរដ្ឋអាមេរិក អនុញ្ញាតឱ្យប្រទេសនានាទិញប្រេងរុស្ស៊ីដែលជាប់គាំងនៅលើសមុទ្រ រយៈពេល ៣០ថ្ងៃ
2026/03/13 12:43:21 pm        2
ទិន្នន័យ៖ ក្មេងអាយុក្រោម ១៦ឆ្នាំមួយចំនួននៅអូស្ត្រាលី នៅតែអាចប្រើបណ្ដាញសង្គមបាន ទោះមានបម្រាមក៏ដោយ
2026/03/13 12:39:46 pm        1
សហរដ្ឋអាមេរិក បើកការស៊ើបអង្កេតលើការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌លើប្រជាជាតិចំនួន ៦០ប្រទេស
2026/03/13 12:30:49 pm        4

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងពាណិជ្ជកម្ម ព្រមានចាត់វិធានការតាមផ្លូវច្បាប់ប្រសិនរកឃើញស្ថានីយរក្សា​ប្រេង​បិទទ្វាទុក​ឡើងថ្លៃ

2026/03/13 02:28:55 pm
​ក្រសួងការបរទេសកម្ពុជា ចេញសេចក្ដីថ្លែងការណ៍បំភ្លឺ៤ចំណុច ជុំវិញសេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេសថៃ​ពាក់ព័ន្ធនឹងការបោះបង្គោលព្រំដែនរវាងកម្ពុជា និងថៃ
2026/03/13 02:18:19 pm
​រាជរដ្ឋាភិបាល ធានាបន្តសម្របសម្រួលដោះស្រាយការកកស្ទះកសិផលរបស់ប្រជាកសិករ
2026/03/13 01:01:15 pm
​ក្រសួងកសិកម្ម អះអាងថា កម្ពុជានឹងមិនខ្វះខាតជី-ថ្នាំ សម្រាប់ផ្គត់ផ្គង់ទេ ខណៈ​រដូវ​បង្ក​បង្កើន​ផល​ជិតមកដល់
2026/03/13 12:48:33 pm
​សហរដ្ឋអាមេរិក អនុញ្ញាតឱ្យប្រទេសនានាទិញប្រេងរុស្ស៊ីដែលជាប់គាំងនៅលើសមុទ្រ រយៈពេល ៣០ថ្ងៃ
2026/03/13 12:43:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/12 08:55:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/13 12:56:13 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/10 10:08:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/12 02:23:41 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am