ប្រធានាធិបតីទួរគី ជួបពិភាក្សាមួយប្រមុខ UN ដើម្បីរកវិធីទប់ស្កាត់ការរីករាលដាលនៃជម្លោះអ៊ីរ៉ង់

2026/03/13 10:04:46 pm        259

ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) បាននិយាយនៅក្នុងទីក្រុងអង់ការ៉ា កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសនេះ កំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត «យ៉ាងស្វិតស្វាញ» ដើម្បីទប់ស្កាត់ការរីករាលដាលនៃសង្គ្រាមនៅមជ្ឈិមបូព៌ា។

បន្ទាប់ពីកិច្ចប្រជុំរបស់លោកជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) លោក អឺដូហ្កាន់ បាននិយាយថា ការអំពាវនាវរបស់លោក ហ្គុយតឺរេស ឲ្យមានការទូត និងការសន្ទនា ពិតជាមានតម្លៃខ្ពស់ នៅក្នុងគ្រាដ៏លំបាកនេះ។

លោក អឺដូហ្កាន់ បានថ្លែងសុន្ទរកថាមួយក្នុងពិធីប្រគល់រង្វាន់សន្តិភាពអន្តរជាតិ Ataturk ដល់លោក ហ្គុយតឺរេស នៅក្នុងទីក្រុងអង់ការ៉ាថា ប្រទេសទួរគី នឹងបន្ត «ការតាំងចិត្ត និងការអត់ធ្មត់» សម្រាប់ដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន ហើយនឹងបន្តគាំទ្រគំនិតផ្តួចផ្តើម ដើម្បីធ្វើឲ្យអង្គការសហប្រជាជាតិកាន់តែមានលក្ខណៈទូលំទូលាយ។

លោកបានបន្ថែមថា ពុំអាចមានការអភិវឌ្ឍ សន្តិភាព ឬស្ថិរភាព ដោយគ្មានយុត្តិធម៌នោះទេ។

ចំណែកលោក ហ្គុយតឺរេស បាននិយាយថា៖«ការវាយប្រហារយោធាទ្រង់ទ្រាយធំ ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល និងការវាយប្រហារជាបន្តបន្ទាប់ដោយអ៊ីរ៉ង់លើប្រទេសជាច្រើន បង្កើតបានជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពអន្តរជាតិ»។

លោកបានបញ្ជាក់ថា៖«ការបន្ធូរបន្ថយភាពតានតឹង និងការសន្ទនា គឺជាមធ្យោបាយតែមួយគត់ឈានទៅរកដំណោះស្រាយ» ដោយអំពាវនាវដល់គ្រប់ភាគីទាំងអស់ ឲ្យបញ្ឈប់អរិភាព គោរពច្បាប់អន្តរជាតិ ការពារជនស៊ីវិល និង «វិលត្រឡប់មកតុចរចាវិញជាបន្ទាន់»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        39
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        39
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm