ទួរគី​នឹង​រៀបចំ​ជំនួប​ចរចា​ទល់មុខ​គ្នា​ជុំ​បន្ទាប់​រវាង​ទីក្រុង​មូស្គូ និង​ទីក្រុង​គីវ

2022/03/28 05:09:50 pm        703

​ទួរគី៖ ទីក្រុង Istanbul នឹង​ក្លាយ​ជា​ទីតាំង​នៃ​ជំនួប​ចរចា​ស្វែងរក​សន្តិភាពទល់មុខ​គ្នា​ជុំ​បន្ទាប់​ រវាង​ក្រុម​អ្នកចរចា​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ខណៈ​ប្រធានាធិបតី​ទួរគី​លោក Recep Tayyip Erdogan នឹង​ប្រើ​ទំនាក់ទំនង​ល្អ​របស់​លោក​ជាមួយ​ប្រទេសជិតខាង​សមុទ្រ​ខ្មៅ​ទាំង​២ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​បញ្ចប់​ជម្លោះ​នេះ​។​

​លោក David Arakhamia មេដឹកនាំ​សំឡេង​ភាគច្រើន​ក្នុង​សភា​អ៊ុយ​ក្រែ​ន និង​ជា​ប្រធាន​ក្រុម​អ្នកចរចា​សម្រាប់​ទីក្រុង​គី​វ បាន​ប្រកាស​ពី​ជំនួប​ចរចា​ស្វែងរក​សន្តិភាព​ចុងក្រោយ​បំផុត​នេះ​កាលពី​ថ្ងៃអាទិត្យ​។ ​ការចរចា​គ្រោង​នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃទី៣០ ​ខែ​មីនា ជាការ​ផ្ដល់ឱកាស​ដល់​ទីក្រុង​អង់កា​រ៉ា ​ជាថ្មី​ក្នុង​តួនាទី​ដ៏​សំខាន់​ព្យាយាម​ជួយ​ដោះស្រាយ​វិបត្តិ​នេះ​។ ប្រទេស​ទួរគី​ធ្លាប់​បាន​រៀបចំ​ជំនួប​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​របស់​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ក្នុង​ទីក្រុង Antalya កាលពី​ដើមខែ​នេះ​។ ​ក្នុង​ឋានៈ​ជា​សមាជិក​ណា​តូ ប្រទេស​ទួរគី​បាន​ព្យាយាម​ដើរ​យ៉ាង​ប្រយ័ត្នប្រយែង​ រវាង​ការ​ថ្កោល​ទោស​ការ​វាយលុក​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន និង​ការ​រក្សា​ទំនាក់ទំនង​សេដ្ឋកិច្ច​ និង​វិស័យ​ការពារ​ជាតិ​ដ៏​ជិតស្និទ្ធ​របស់​ខ្លួន​ជាមួយ​ទីក្រុង Moscow​។​

ក្រុង​អង់កា​រ៉ា​បាន​ជំទាស់​ការ​ដាក់​ទណ្ឌកម្ម​ពី​លោក​ខាង​លិច​លើ​រុស្ស៊ី ប៉ុន្តែ​បាន​ទាត់ចោល​សំណើ​ដែល​អនុញ្ញាត​ឲ្យ​នាវាចម្បាំង​រុស្ស៊ី ​ឆ្លងកាត់​តាម​ច្រក​សមុទ្រ​ទួរគី​ចូល​ទៅ​សមុទ្រ​ខ្មៅ​។​ ថ្លែង​នៅ​វេទិកា​ក្រុង Doha ប្រទេស​កាតា អ្នកនាំពាក្យ​លោក Erdogan គឺ​លោក Ibrahim Kalin បាន​ព្រមាន​ប្រឆាំង​ទៅ​នឹង​ការ​ធ្វើ​ឲ្យ​ទីក្រុង Moscow ឯកា ដោយ​លើក​ឡើង​ថា ប្រទេស​រុស្ស៊ី​ត្រូវតែ​មានឱកាស​ស្ដាប់​លឺមធ្យោបាយ​មួយ ឬ​អ្វី​ផ្សេងទៀត បើ​អ្នក​គ្រប់គ្នា​ដុត​ចោល​ស្ពាន​ចម្លង​ជាមួយ​រុស្ស៊ី អញ្ចឹង​តើ​អ្នកណា​នឹង​និយាយ​ជាមួយ​ពួកគេ?​។​ លោក Erdogan ត្រូវ​គេ​រាយការណ៍​ថា​បាន​ជំរុញ​លោក Putin ក្នុង​ជំនួប​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃអាទិត្យ​ឲ្យ​មាន​បទ​ឈប់​បាញ់ ​និង​បង្កើន​លក្ខខណ្ឌ​មនុស្ស​ធម៌​នៅ​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        870
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        466
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី

2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm