អ៊ីរ៉ង់ ប្រាប់នាវាទាំងអស់ឱ្យសម្របសម្រួលជាមួយកងទ័ពជើងទឹករបស់ខ្លួន ដើម្បីឆ្លងកាត់ច្រកសមុទ្រហ័រមូស

2026/03/13 10:29:58 pm        272

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Mehr បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (១២ មីនា) ដោយដកស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ ដែលនិយាយថា នាវាទាំងអស់ត្រូវតែធ្វើការសម្របសម្រួលជាមួយកងទ័ពជើងទឹករបស់អ៊ីរ៉ង់ ដើម្បីឆ្លងកាត់ច្រកសមុទ្រហ័រមូស បានដោយសុវត្ថិភាព។

នៅមុននោះ មេដឹកនាំកំពូលថ្មី លោក Mojtaba Khamenei បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដំបូងរបស់ខ្លួនថា អ៊ីរ៉ង់នឹងបន្តប្រយុទ្ធ ហើយបន្តបិទច្រកសមុទ្រហ័រមូស ដើម្បីទុកជាថ្នូរចរចាជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ យ៉ាងណាមិញ អគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងតេអេរ៉ង់ ពុំមានបំណងបិទច្រកសមុទ្រហ័រមូសទេ ប៉ុន្តែលោកបន្ថែមថា នេះគឺជាសិទ្ធិមានស្រាប់របស់អ៊ីរ៉ង់ ក្នុងការថែរក្សាសន្តិភាព និងសន្តិសុខនៃផ្លូវទឹកនេះ។

លោក Esmaeil Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានលើកឡើងថា៖ «សន្តិសុខនៃច្រកសមុទ្រ ហ័រមូស មានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ៊ីរ៉ង់ ហើយសន្តិសុខរបស់អ៊ីរ៉ង់ គឺជាប់ពាក់ព័ន្ធនឹងសន្តិសុខក្នុងតំបន់ទាំងមូល»។ លោក Baghaei បានបន្ថែមថា៖ «ទោះជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់មិនចង់ឱ្យច្រកសមុទ្រនេះក្លាយជាកន្លែងដែលគ្មានសុវត្ថិភាពនោះទេ ហើយនាវាទាំងអស់ត្រូវតែសម្របសម្រួលជាមួយកងទ័ពជើងទឹកអ៊ីរ៉ង់នៅពេលឆ្លងកាត់ ដើម្បីធានាឱ្យបាននូវការរក្សាសន្តិសុខតាមផ្លូវសមុទ្រ»។

ជម្លោះនៅមជ្ឈិបូព៌ា ដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានធ្វើឱ្យចរាចរណ៍តាមច្រកសមុទ្រហ័រមូស ត្រូវជាប់គាំង ដែលរំខានដល់ការផ្គត់ផ្គង់នានា។ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានព្រមានម្តងហើយម្តងទៀតថា នាវាណាក៏ដោយដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស នឹងត្រូវកំណត់គោលដៅ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        45
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        46
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm