ឯកឧត្តម វ៉ា​ត់ ចំរើន ជំរុញ​កីឡា​ជន​ពិការ​បន្ដ​ខំប្រឹង​ដើម្បី​ទទួល​បាន​នូវ​ភាព​រឹងមាំ និង​គុណ​តម្លៃ​នៃ​ជីវិត

2022/03/28 05:24:45 pm        176

​កីឡា​ជន​ពិការ៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បានធ្វើ​ការជំរុញ និង​លើកទឹកចិត្ត​ដល់​ក្រុម​កីឡាករ​-​កីឡាការិនី​ជនពិការត្រូវ​បន្ដ​ខិតខំ​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំងក្លា ដើម្បី​ទទួលបាន​នូវ​ភាពរឹងមាំ និង​គុណ​តម្លៃ​នៃ​ជីវិត ហើយ​ឈានទៅ​ដណ្ដើម​កិត្តិយស​ជូន​ជាតិ​ថែមទៀត។​

​ការ​គូស​បញ្ជាក់បែបនេះ ធ្វើឡើង​ក្នុង​ពិធី​បើក​ការប្រកួត​កីឡាអត្តពលកម្ម​ជនពិការ​កម្ពុជាលើក​ទី​៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។ ឯកឧត្តម​មានប្រសាសន៍​ថា កីឡា​មាន​អត្ថប្រយោជន៍​ណាស់​សម្រាប់​គុណ​តម្លៃ​នៃ​ជីវិត ហើយ​ជនពិការ​ត្រូវបាន​លើកទឹកចិត្ត​ជាពិសេសក្នុង​វិស័យ​កីឡា ដើម្បី​លើកកម្ពស់​ភាពរឹងមាំរ​បស់​ខ្លួន​។ ដូច្នេះ​កីឡាករ​-​កីឡាការិនី​ជនពិការ​ទាំងអស់ត្រូវ​ខំប្រឹង​ហ្វឹកហាត់​ដោយ​ឆន្ទៈ និង​ភាពក្លាហាន ពិសេស​សម្រួច​ទិសដៅ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមនា​ឆ្នាំ​២០២៣។​ ​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ដដែលបាន​បន្ថែមថា ការហ្វឹកហាត់​កីឡា​ធ្វើ​ឲ្យ​បងប្អូន​ពិការ​ទាំងអស់ ក្លាយទៅជា​មនុស្ស​រឹងមាំ បើទោះបី​ខ្លួន​មាន​ពិការភាព​នៅក្នុង​ផ្នែក​ណាមួយ​នៃ​រាងកាយ​ក៏ដោយ ប៉ុន្តែ​កីឡា​អាចជួយ​ឲ្យ​រឹងមាំ ទាំង​កម្លាំងកាយ និង​ប្រាជ្ញា​ស្មារតី។

ការហ្វឹកហាត់​កីឡាដើម្បី​សម្រួច​គោលដៅ​ឆ្ពោះទៅ​ដណ្តើម​មេដាយ ប៉ុន្តែ​មេដាយ​មិនមែនជា​រឿង​សំខាន់បំផុត​នោះទេ​។ អ្វីដែល​សំខាន់បំផុត​នៃ​ការលេង​កីឡា គឺ​ដើម្បី​ការកសាង​គុណ​តម្លៃ​នៃ​ជីវិត​តែម្ដង។​ ​ដោយហេតុនេះ ឯកឧត្តម វ៉ា​ត់ ចំរើន ក្នុងនាម​អ្នកជំនាញ​កីឡា​មួយរូប ក៏​មិន​ខុសពី​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ា​ឡាំ​ពិ​ក​កម្ពុជា​ដែរ គឺ​បាន​ផ្ដល់នូវ​ការគាំទ្រ និង​លើកទឹកចិត្ត​ដល់​ក្រុម​កីឡាករ​-​កីឡាការិនី​ជនពិការក្នុង​ការលេង​កីឡា ហើយ​ខំប្រឹង​ដោយ​មោទនភាព​ជាតិដើម្បី​មានឱកាស​ចូលរួម​ប្រកួត​លើក​ឆាក​អន្ដរជាតិ និង​ដណ្ដើម​កិត្តិយស​ជូន​ជាតិ ពិសេស​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ឯកឧត្តម​រំពឹងថា ក្រុមកីឡា​ជនពិការ​កម្ពុជានឹង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        113
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        124
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm