ក្រសួងការបរទេសគុយបា និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា គុយបានឹងដោះលែងអ្នកទោស ៥១នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្រោមកិច្ចព្រមព្រៀងជាមួយវិមានវ៉ាទីកង់ ។
ការដោះលែងអ្នកទោសនេះ កើតមានឡើង រយៈពេល ២សប្តាហ៍ ក្រោយរដ្ឋមន្រ្តីក្រសួងការបរទេសគុយលោក Bruno Rodriguez បានជួបជាមួយសម្តេចប៉ាប Leo នៅឯវិមានវ៉ាទីកង់ ហើយចំពេលដែលគុយបា ស្ថិតក្រោមសម្ពាធកើនឡើង ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។

ក្រសួងការបរទេសគុយបានិយាយថា នៅក្នុងស្មារតីសុឆន្ទៈ និងទំនាក់ទំនងជិតស្និតរវាងរដ្ឋគុយបា និងវិមានវ៉ាទីកង់ រដ្ឋាភិបាលគុយបា សម្រេចចិត្តដោះលែងមនុស្ស ៥១នាក់ ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ។
ក្រសួងបន្តថា ពួកគេទាំងអស់នោះ សុទ្ធតែបានជាប់ពន្ធនាគាររយៈពេលយូរ ហើយនិងបានរក្សាឥរិយាបថល្អ នៅក្នុងពន្ធនាគារ ៕
