ជំនួយការលោក Trump ប្រជែងមានឥទ្ធិពលលើលទ្ធផល ខណៈការចេញពីសង្គ្រាមអ៊ីរ៉ង់ជារឿងពិបាក

2026/03/13 11:53:37 pm        105

ការប្រទាញប្រទង់គ្នាដ៏ស្មុគស្មាញ នៅក្នុងសេតវិមាន កំពុងជំរុញឲ្យសេចក្តីថ្លែងការណ៍សាធារណៈរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ផ្លាស់ប្តូរលើទិសដៅនៃសង្គ្រាមអ៊ីរ៉ង់ ខណៈដែលបណ្ដាជំនួយការកំពុងជជែកដេញដោល អំពីពេលវេលា និងរបៀប ប្រកាសជ័យជម្នះ ទោះបីជាជម្លោះរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ាក៏ដោយ។

មន្ត្រី និងទីប្រឹក្សាមួយចំនួន កំពុងព្រមានលោក Trump ថា ការហក់ឡើងតម្លៃប្រេងសាំង អាចបណ្តាលឲ្យមានការខាតបង់ផ្នែកនយោបាយ ដោយសារការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ ខណៈពេលដែលក្រុមជំទាស់មួយចំនួន កំពុងជំរុញឲ្យប្រធានាធិបតីបន្តការវាយលុក ប្រឆាំងនឹងសាធារណរដ្ឋឥស្លាម។ នេះបើយោងតាមបទសម្ភាសន៍ជាមួយទីប្រឹក្សារបស់លោក Trump និងអ្នកផ្សេងទៀតដែលនៅស្និទ្ធនឹងការពិភាក្សានានា។

ការកត់សម្គាល់របស់មន្ត្រីទាំងនោះទៅកាន់សារព័ត៌មាន Reuters ផ្តល់នូវការមើលឃើញមិនធ្លាប់មានពីមុន ពាក់ព័ន្ធនឹងការសម្រេចរបស់សេតវិមាន ខណៈពេលដែលវិធីសាស្រ្តរបស់ខ្លួន ត្រូវបានកែសម្រួល ចំពោះប្រតិបត្តិការយោធាដ៏ធំបំផុតជាលើកដំបូងរបស់សហរដ្ឋអាមេរិក គិតចាប់តាំងពីសង្គ្រាមអ៊ីរ៉ាក់ឆ្នាំ២០០៣។ ការប្រជែងគ្នាបញ្ចេញមតិយោបល់ទៅកាន់លោក Trump គឺជាលក្ខណៈធម្មតានៃតំណែងប្រធានាធិបតីរបស់លោក ប៉ុន្តែលើកនេះផលវិបាក គឺជាបញ្ហានៃសង្គ្រាម និងសន្តិភាព នៅតំបន់មួយ ក្នុងចំណោមតំបន់ដែលមានភាពប្រែប្រួលខ្លាំងបំផុត និងមានសារៈសំខាន់ផ្នែកសេដ្ឋកិច្ចរបស់ពិភពលោក។

ដោយផ្លាស់ប្តូរពីគោលដៅដ៏ទូលំទូលាយដែលលោកបានគ្រោងឡើង សម្រាប់ការចាប់ផ្តើមសង្គ្រាមកាលពីថ្ងៃទី២៨ ខែកុម្ភៈ លោក Trump ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានសង្កត់ធ្ងន់ថា លោកចាត់ទុកជម្លោះនេះថា ជាយុទ្ធនាការមានកំណត់ដែលគោលបំណងភាគច្រើនសម្រេចបានហើយ។

ប៉ុន្តែសារនេះនៅតែមានភាពមិនច្បាស់លាស់ ចំពោះមនុស្សជាច្រើន ក្នុងនោះរួមទាំងទីផ្សារថាមពលផងដែរ ដែលបានរង្គោះរង្គើម្ដងឡើងម្ដងចុះ ពេលមានសេចក្តីថ្លែងការណ៍របស់លោក Trump។ មេដឹកនាំអាមេរិករូបនេះ បានប្រាប់ការជួបជុំបែបយុទ្ធនាការឃោសនាបោះឆ្នោត នៅរដ្ឋ Kentucky កាលពីថ្ងៃពុធថា «យើងបានឈ្នះ» សង្គ្រាម បន្ទាប់មកបានកែភ្លាមៗថា «យើងមិនចង់ចាកចេញលឿនទេ មែនទេ? យើងត្រូវតែបញ្ចប់ភារកិច្ច»៕

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        2
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        25
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm