អ្នកជំនាញសិទ្ធិមនុស្ស UN៖ ពិភពលោកស្ថិតក្នុង «យុគសម័យខ្មៅងងឹតថ្មី» នៃការរំលោភបំពាន

2026/03/14 12:15:07 am        81

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍ (ទី១២ ខែមីនា ឆ្នាំ២០២៦) បានលើកឡើងថា ពិភពលោកបានចូលដល់ «យុគសម័យខ្មៅងងឹតថ្មីនៃការរំលោភបំពាន» ដោយសហរដ្ឋអាមេរិក «បង្កឲ្យមានការបាត់បង់អាយុជីវិតយ៉ាងច្រើន» នៅប្រទេសអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា។

លោក Ben Saul អ្នករាយការណ៍ពិសេសរបស់ UN ស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន បាននិយាយថា សង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា នឹងមិនធ្វើឲ្យសន្តិសុខពិភពលោកប្រសើរឡើងឡើយ ខណៈពេលដែលកំពុងប្រយុទ្ធប្រឆាំងនឹងភេរវកម្ម។

លោក Saul បានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា៖ «យើងបានឈានចូលដល់យុគសម័យខ្មៅងងឹតថ្មីនៃការរំលោភបំពាន ដោយយកការប្រយុទ្ធប្រឆាំងនឹងភេរវកម្មជាតំណាង។ ថ្មីៗនេះ មានការឈ្លានពានយ៉ាងច្បាស់ណាស់ និងការបន្តវិធានាករចក្រពត្តិនិយម ប្រឆាំងនឹងអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា ដោយបង្កឲ្យមានការបាត់បង់អាយុជីវិតយ៉ាងច្រើន និងរំលោភលើសិទ្ធិរស់រានមានជីវិត ហើយធ្វើឲ្យពិភពលោកាន់តែលែងមានសុវត្ថិភាព»។

ជាមួយគ្នានេះ លោក Saul បានរិះគន់ក្រុមប្រឹក្សាសន្តិសុខ UN ចំពោះការមិនអនុម័តសេចក្តីសម្រេចមួយ កាលពីថ្ងៃទី១១ ខែមីនា «ដែលជាការបរាជ័យក្នុងការថ្កោលទោសការឈ្លានពានរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ខុសច្បាប់អន្តរជាតិ ហើយផ្ទុយទៅវិញ បានត្រឹមតែថ្កោលទោសការឆ្លើយតបហួសហេតុ និងខុសច្បាប់របស់អ៊ីរ៉ង់ប៉ុណ្ណោះ»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារបន្តបន្ទាប់លើកដំបូង នៅក្នុងសង្គ្រាមមួយដែលបានឃើញអ៊ីរ៉ង់វាយប្រហារគោលដៅនៅក្នុងប្រទេសជាច្រើនជុំវិញឈូងសមុទ្រ។ ក្នុងចំណោមហេតុផលផ្សេងៗ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា សង្គ្រាមមជ្ឈិមបូព៌ា គឺពាក់ព័ន្ធនឹងការធានាឲ្យបានថា «អ្នកឧបត្ថម្ភភេរវកម្មលំដាប់លេខ១ របស់ពិភពលោក» មិនអាចមានអាវុធនុយក្លេអ៊ែរជាដាច់ខាត»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        89
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        125
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm