សាកសពនាយទាហានជើងទឹកអ៊ីរ៉ង់ ៨៤នាក់ នឹងត្រូវធ្វើមាតុភូមិនិវត្តន៍ចេញពីប្រទេសស្រីលង្កា

2026/03/14 12:47:45 am        104

ក្រសួងការបរទេសអ៊ីរ៉ង់និយាយថា ស្រីលង្កានឹងធ្វើមាតុភូមិនិវត្តន៍សាកសពនាយទាហានជើងទឹកអ៊ីរ៉ង់ ៨៤នាក់ ដែលបានស្លាប់ ពេលដែលនាវាចម្បាំងរបស់ពួកគេ ត្រូវបានបាញ់ពន្លិចកាលពីរយៈពេល ៩ថ្ងៃមុន ដោយនាវាមុជទឹកសហរដ្ឋអាមេរិក ។

នាយទាហានជើងទឹកទាំងអស់នេះ ត្រូវបានសម្លាប់ ពេលនាវាចម្បាំង IRIS Dena រងការបាញ់ពន្លិចកាលពីថ្ងៃទី ៤ ខែមីនា ស្ថិតនៅជិតតំបន់ឆ្នេរប្រទេសស្រីលង្កា នៅក្នុងការវាយប្រហារមួយដែលអូសទាញសង្រ្គាមមជ្ឈិមបូព៌ាដល់មហាសមុទ្រឥណ្ឌា ។

លោក Thushara Rodrigo គឺជាអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា នីតិវិធីក្នុងស្រុកទាំងអស់ ត្រូវបានបញ្ចប់ ហើយនាយទាហានជើងទឹកអ៊ីរ៉ង់ទាំងនេះ នឹងត្រូវដឹកតាមយន្តហោះឈ្នួល សម្រាប់ការធ្វើមាតុភូមិនិវត្តន៍ ។

លោកបន្តថា ចំណែកឯនាយទាហានជើងទឹក ៣២នាក់ដែលត្រូវបានជួយសង្រ្គោះដោយកងទ័ពជើងទឹករបស់ពួកយើង នឹងបន្តស្នាក់នៅប្រទេសស្រីលង្កា ។

នាវាចម្បាំងទី ២ IRIS Bushehr របស់អ៊ីរ៉ង់ ត្រូវបានអនុញ្ញាតឲ្យចូលក្នុងដែនទឹកស្រីលង្កា រយៈពេល ១ថ្ងៃ ក្រោយនាវាចម្បាំង Dena បានលិច ។ ស្រីលង្កាផ្តល់កំពង់ផែសុវត្ថិភាពសម្រាប់នាវា និងក្រុមនាវិក ២១៩នាក់របស់ពួកគេ ។

ក្រុមមន្រ្តីស្រីលង្កា និយាយថា ពួកគេមិនទាន់បានចាប់ផ្តើមពិភាក្សាលើការធ្វើមាតុភូមិនិវត្តន៍ក្រុមនាវិករបស់នាវាចម្បាំង Bushehr និងអ្នកដែលត្រូវបានជួយសង្រ្គោះពីនាវាចម្បាំង Dena នោះទេ ប៉ុន្តែពួកគេនឹងធ្វើតាមកាតព្វកិច្ចសន្ធិសញ្ញារបស់ទីក្រុងកូឡុំបូ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        135
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        175
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm