កម្ពុជា​សម្រេច​ជោគជ័យ​លើស​ការ​រំពឹង​ទុកក្នុង​ការ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​កា​រ៉ា​តេ​ជើងឯក​អាស៊ាន​

2022/03/28 10:38:11 am        181

​កា​រ៉ា​តេ៖ កម្ពុជា​បានសម្រេច​ជោគជ័យ​លើសពី​ការរំពឹងទុកទាំង​ការរៀបចំ និង​លទ្ធផល​ទទួលបានក្នុងនាម​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍លើក​ទី​៩ ឆ្នាំ​២០២២។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម សា​មឺ​ឌី ស៊ីវ​ឌ្ឍ​នា អនុប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា និង​អាស៊ាន។​

​ការ​ថ្លែង​នេះ ក្រោយ​ព្រឹត្តិការណ៍​ថ្នាក់​តំបន់​លើកដំបូង​នៅ​កម្ពុជា​នេះបានបញ្ចប់​ដោយ​ជោគជ័យ បន្ទាប់ពី​ដំណើរការ​ប្រកួត​រយៈពេល ៣​ថ្ងៃពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​២៧ ខែមីនានៅ​មជ្ឈមណ្ឌល​កីឡា​កា​រ៉ា​តេនៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដោយ​លទ្ធផល​ក្រុម​អត្ត​ព​លិ​ក​វៀតណាមឈរ​កំពូល​តារាង​មេដាយ ខណៈ​កម្ពុជាឈរ​លេខ​រៀង​ទី​៤ លើ​ក្រុម​អត្ត​ព​លិ​ក​ថៃ។​ ​ឯកឧត្តម សា​មឺ​ឌី ស៊ីវ​ឌ្ឍ​នា បាន​គូសបញ្ជាក់ថា ការរៀបចំគឺជា​ជោគជ័យ​មួយដែល​ត្រូវបាន​អ្នកជំនាញ​អន្ដរជាតិកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ពិសេស​ប្រតិភូ និង​អត្ត​ព​លិ​ក​ចូលរួមដែល​បាន​សម្ដែង​ការពេញចិត្ត និង​សប្បាយចិត្តចំពោះ​ការទទួល​បដិសណ្ឋារកិច្ច និង​ស្វាគមន៍​ប្រកបដោយ​ភាពកក់ក្ដៅ ទាំង​ការ​ស្នាក់នៅ ហូបចុក និង​ការដឹកជញ្ជូន​ជាដើម។​ ​អ្វីដែល​គួរ​ចាប់អារម្មណ៍​បំផុត គឺ​ការសម្រេចបាន​នូវ​លទ្ធផល​លើសពី​ការរំពឹង​របស់​កីឡាករ​-​កីឡាការិនី ដែល​សហព័ន្ធ​រំពឹង​ខ្ពស់បំផុតត្រឹម​ដណ្ដើម​មេដាយប្រាក់ តែ​ជា​លទ្ធផល​កម្ពុជាឈ្នះ​មេដាយមាស ១ ប្រាក់ ១ និង​មេដាយ​សំរឹទ្ធ ៥​គ្រឿង។ លទ្ធផល​នេះសបញ្ជាក់​ឲ្យ​ឃើញ​ពី​ភាព​រីកចម្រើន និង​ការ​វិ​ឌ្ឍ​ន៍​ថ្មី​មួយទៀតរបស់​កីឡា​កា​រ៉ា​តេ​កម្ពុជាក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម ២​លើក​ចំពោះមុខ។​

​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​កា​រ៉ា​តេ​លើកដំបូង​នៅ​កម្ពុជា​នេះ ដំបូង​ឡើយ​គ្រោង​មាន​ប្រតិភូ និង​អត្ត​ព​លិ​កជាង ២០០​នាក់​មកពី ៩​ប្រទេស​ចូលរួមលើកលែង​មី​យ៉ាន់​ម៉ា និង​ទី​ម័​រ​ខាងកើត តែដោយសារ​បញ្ហា​កូ​វីដ​-១៩ បាន​បង្ខំ​ឲ្យ​ប្រ៊ុយណេដកខ្លួន​ពី​ការប្រកួត​នេះ​មួយទៀតនៅសល់​ត្រឹម ៨​ប្រទេស​ប៉ុណ្ណោះ។ ចំពោះ​លទ្ធផល​នៃ​ការប្រកួត​វិញ ក្រុម​អត្ត​ព​លិ​ក​វៀតណាមឈ្នះ​មេដាយ​ច្រើនជាងគេ​សរុប ១៣​គ្រឿង (​មាស ៥, ប្រាក់ ៥ និង​សំរឹទ្ធ ៣)។ ​ចំណែក​ក្រុម​អត្ត​ព​លិ​ក​ឥណ្ឌូនេស៊ីឈរ​លេខ​២ ឈ្នះ​មេដាយ​សរុប ១៤​គ្រឿង (​មាស ៥, ប្រាក់ ៣ និង​សំរឹទ្ធ ៦) ខណៈ​ក្រុម​អត្ត​ព​លិ​ក​ម៉ាឡេស៊ីឈរ​លេខ​៣ ឈ្នះ​មេដាយ​សរុប ១២​គ្រឿង (​មាស ៥, ប្រាក់ ៣ និង​សំរឹទ្ធ ៤)។ រីឯ​ក្រុមកីឡា​កា​រ៉ា​តេជ​ម្រើ​ស​ជាតិ​កម្ពុជាបាន​ឈរ​លេខ​៤ ដណ្ដើមបាន​មេដាយ​សរុប ៧​គ្រឿង (​មាស ១, ប្រាក់ ១ និង​សំរឹទ្ធ ៥) លើ​ក្រុម​អត្ត​ព​លិ​ក​ថៃដែល​ឈរ​លេខ​៥ ឈ្នះ​មេដាយ​សរុប ៩​គ្រឿង (​ប្រាក់ ៣ និង​សំរឹទ្ធ ៦)។ ឯ​ហ្វីលីពីនឈរ​លេខ​៦ ឈ្នះ​មេដាយប្រាក់ ១ និង​សំរឹទ្ធ ២ ស្របពេល​ឡាវឈរ​លេខ​៧ ឈ្នះ​មេដាយ​សំរឹទ្ធ ២​គ្រឿង។ លើកលែងតែ​សិង្ហ​បុរី​ប៉ុណ្ណោះដែល​មិន​ទទួលបាន​មេដាយ៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        113
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        124
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm