អ៊ីរ៉ង់បញ្ជាក់ថា គ្មាននរណាអាចដកខ្លួនចេញពី World Cup បានឡើយ ក្រោយមានការព្រមានពីលោក Trump

2026/03/14 02:22:16 am        48


ក្រុមអ៊ីរ៉ង់ បញ្ជាក់ថា គ្មាននរណាម្នាក់អាចមានសិទ្ធិមិនឲ្យខ្លួនចូលរួមព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ពិភពលោក (World Cup) នៅចុងឆ្នាំនេះបានឡើយ ដោយនេះជាការឆ្លើយតបទៅនឹងការព្រមានរបស់ប្រធានាធិបតី លោក Donald Trump ដែលថា «ជីវិត និងសុវត្ថិភាព» របស់ពួកគេ នឹងប្រឈមហានិភ័យ នៅក្នុងសហរដ្ឋអាមេរិក។

នៅក្នុងការបង្ហោះលើបណ្ដាញសង្គមកាលពីថ្ងៃព្រហស្បតិ៍ ក្រុមអ៊ីរ៉ង់ក៏បានលើកឡើងផងដែរថា សហរដ្ឋអាមេរិកមិនគួរត្រូវបានអនុញ្ញាតឲ្យធ្វើជាសហម្ចាស់ផ្ទះនៃការប្រកួតនេះឡើយ ប្រសិនបើខ្លួនមិនអាចធានាសុវត្ថិភាពរបស់ក្រុមដែលចូលរួម។

ការអត្ថាធិប្បាយរបស់លោក Trump បានកើតឡើងត្រឹមតែ ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកបានប្រាប់ប្រធាន FIFA (សហព័ន្ធបាល់ទាត់អន្តរជាតិ) លោក Gianni Infantino ថា កីឡាករអ៊ីរ៉ង់ នឹងត្រូវបានស្វាគមន៍ទោះបីជាមានសង្គ្រាមមជ្ឈិមបូព៌ាក៏ដោយ។ នៅលើវេទិកាបណ្ដាញសង្គម Truth Social របស់លោកកាលពីថ្ងៃព្រហស្បតិ៍ លោក Trump បានរៀបរាប់ថា៖ «ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ ត្រូវបានស្វាគមន៍មកកាន់ព្រឹត្តិការណ៍ World Cup ប៉ុន្តែខ្ញុំពិតជាមិនមានការជឿជាក់ថា វាគឺជាពេលសមស្របដែរ ឬទេ ដែលពួកគេមានវត្តមាន ពាក់ព័ន្ធនឹងជីវិត និងសុវត្ថិភាពរបស់ពួកគេ»។

ក្រុមអ៊ីរ៉ង់បានឆ្លើយតបថា៖ «World Cup គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងអន្តរជាតិ ហើយស្ថាប័នគ្រប់គ្រងការប្រកួតដ៏ធំ គឺ FIFA មិនមែនជាបុគ្គលណាម្នាក់ ឬប្រទេសណាមួយឡើយ។ ក្រុមជម្រើសជាតិអ៊ីរ៉ង់ដែលមានកម្លាំង និងជ័យជម្នះជាបន្តបន្ទាប់ដែលសម្រេចបានដោយសមត្ថភាពនៃកូនប្រុសៗដ៏ក្លាហានរបស់អ៊ីរ៉ង់ គឺស្ថិតនៅក្នុងចំណោមក្រុមដំបូងគេដែលប្រកួតជម្រុះ ហើយទទួលបានសិទ្ធិទៅចូលរួមការប្រកួតដ៏សំខាន់នេះ»។

ការឆ្លើយតបនោះបានសង្កត់ធ្ងន់ថា៖ «ជាការពិតណាស់ គ្មាននរណាម្នាក់អាចមានសិទ្ធិមកកំណត់មិនឲ្យក្រុមជម្រើសជាតិអ៊ីរ៉ង់ចូលរួមព្រឹត្តិការណ៍ World Cup នេះឡើយ។ ប្រទេសតែមួយគត់ដែលអាចត្រូវបានដកចេញ គឺប្រទេសដែលគ្រាន់តែមានឈ្មោះជាម្ចាស់ផ្ទះ ប៉ុន្តែខ្វះសមត្ថភាព ក្នុងការផ្តល់សន្តិសុខសម្រាប់ក្រុមដែលចូលរួមក្នុងព្រឹត្តិការណ៍ពិភពលោកនេះ»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        92
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        81
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm