អាជីវកម្មសណ្ឋាគារនិងភោជនីយដ្ឋានជាង ៧០% បើកឡើងវិញ តែមិនដំឡើងថ្លៃ តាមតម្លៃបេ្រងសាំង

2022/03/28 06:08:30 pm        1.1 K

ភ្នំពេញ៖ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា អះអាងថា អាជីវកម្មទេសចរណ៍មានដូចគ្នាសណ្ឋាគារ ភោជនីយដ្ឋានជាដើម រៀបចំបើកឡើងវិញច្រើន ហើយមិនមានការដំឡើងថ្លៃទៅតាមតំលៃប្រេងសាំងនោះទេ បើទោះណាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជិតឈានក៏ដោយ។

លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានថ្លែងប្រាប់BTV នៅថ្ងៃទី២៨ ខែមីនានេះថា បន្ទាប់ពីរបាំងតេស្តកូវីដត្រូវបានលប់ចោលនៅតាមច្រកទ្វារព្រំដែន សំគាល់ឃើញថា ភ្ញៀវទេសចរ​អន្តរជាតិមកកម្ពុជា ចាប់ផ្តើមមានកំណើន ជាពិសេសនោះ គឺមានអ្នកវិនិយោគទុន​ជាជនបរទេស បានទំនាក់ទំនងជាមួយយើង ដើម្បីបង្កើតដៃគូ​អាជីវកម្ម​ទេសចរណ៍​ឡើងវិញ​ជាពិសេសអាជីវកម្ម​រៀប​ចំ​កញ្ចប់ទេសចរណ៍ ​សណ្ឋាគារ ​និង​ការ​បើក​ភោជនីយដ្ឋាន ជាដើម។

លោក បន្តថា សម្រាប់អាជីវកម្មសណ្ឋាគារ ​និង​ភោជនីយដ្ឋាន​នៅក្នុងអំឡុងពេលនេះ ក្រៅពីមាន​ទទួលភ្ញៀវទេសចរក្នុងស្រុក ​យើងសំគាល់ឃើញថា ក៏មានភ្ញៀវជាជនបរទេសចូលមកទទួល​សេវាស្នាក់​នៅដើម្បីធ្វើការងារ ដើរកម្សាន្ត និង​ ចូលហាងទទួលទានអាហារច្រើន ខណៈបណ្តា​អាជីវកម្ម​ទេសចរណ៍មិនដំឡើងថ្លៃ ​ទៅតាមតំលៃប្រេងសាំង ​និង​ហ្គាស៍​ទោះទេ ​ហើយយើងរំពឹងថា ប្រេងសាំងហ្គាស៍​នឹងចុះវិញឆាប់ៗនេះ។

លោក លូ ម៉េង រំពឹងថា តំលៃប្រេងសាំង និងហ្គាស៍​ នឹងអាចចុះវិញឆាប់ៗ ហើយ​នៅថ្ងៃបុណ្យ​ចូល​ឆ្នាំថ្មីនេះ ​នឹង​មាន​មនុស្ស​ចេញដើរកម្សាន្តច្រើ​ន ដែលជា​កត្តាជម្រុញ​អោយអាជីវកម្មក្នុង​វិស័យ​ទេសចរណ៍​មានទឹកចិត្តចាប់អារម្មរណ៍ការបើកឡើងវិញ​កាន់តែច្រើនថែមទៀត។

លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានសេវាស្នាក់នៅទេសចរណ៍ ​និងម្ហូបអាហារ នៃក្រសួងទេសចរណ៍ បានថ្លែងថា ​ក្នុងចំណោមអាជីកម្មក្នុងវិស័យទេសចរណ៍ ​មានដូចជា សណ្ឋាគារ និង​ភោជនីយដ្ឋាន​ដែលបានបិទទ្វារ ​និង ព្យួរអាជីវកម្មនាពេល​កន្លងមក មកដល់​ពេលនេះ​ គឺមានប្រមាណ៧០% ​បានប្រកាសបើកអាជីវកម្មឡើងវិញធម្មតា ​ហើយខ្លះទៀត បាន​កំពុងរៀបចំបើកសាខាអាជីវកម្ម ​អោយទាន់ថ្ងៃបុណ្យចូលឆ្នាំថ្មី​ឈាន​មកដល់ខាងមុខនេះ ហើយ​នៅសល់អាជីវកម្មប្រមាណជិត៣០% បានកំពុងបន្តបិទទ្វារ។

តាមរបាយការណ៍ក្រសួងទេសចរណ៍ចេញផ្សាយ​នៅថ្ងៃនេះដែរ ចំនួនទេសចរ​ជាតិ​អន្តរជាតិចេញ​ដើរ​កម្សាន្ត នៅថ្ងៃចុងសប្តាហ៍ថ្ងៃទី២៦ ​ដល់ថ្ងៃទី២៧​ ខែមីនា គឺមានប្រមាណជាង ២០ម៉ឺននាក់​ក្នុង​ភ្ញៀវបរទេស​មានប្រមាណជាង១២៥០០នាក់ ​ហើយ​គោលដៅ​ដែលនៅតែបន្តរក្សាកំណើន​ក្នុង​ទទួលភ្ញៀវ​ទៅទស្សនាច្រើន​ ភាគច្រើនគោលដៅទេសចរណ៍តាមតំបន់ឆ្នេរ ​រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង ​ពោធិ៍សាត់ជាដើម៕ អត្ថបទស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm