អំណោយអណ្តូងទឹកស្អាត១០ត្រូវបានប្រគល់ជូនពលរដ្ឋក្នុងភូមិចំនួន៣នៃស្រុកព្រៃនប់

2026/03/14 08:21:32 pm        203

លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក បានអញ្ជើញប្រគល់អណ្តូងទឹកស្អាតចំនួន ១០ កន្លែង ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន៣ ក្នុងឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦នេះ។ 

ក្នុងឱកាសសំណេះសំណាល លោកជំទាវប្រធានមូលនិធិ បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ លោកជំទាវបានបញ្ជាក់ថា អណ្តូងទឹកទាំងនេះ គឺជាកេរមរតកសប្បុរសធម៌ដ៏ថ្លៃថ្លារបស់លោកតា លោកយាយ ដែលជាមាតាបិតារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកបានសន្សំទុកដើម្បីបន្តជួយសម្រួលដល់ការប្រើប្រាស់ទឹកស្អាតរបស់ពលរដ្ឋនៅតាមទីជនបទ។

​លោកជំទាវបានរំឮកផងដែរថា មូលនិធិនេះបានដំណើរការអស់រយៈពេល ១៥ឆ្នាំមកហើយ ដែលបច្ចុប្បន្នត្រូវបានផ្ទេរភារកិច្ចបន្តមកលោកជំទាវ ដើម្បីបន្តសកម្មភាពមនុស្សធម៌ ជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់លោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋ។

​ជាមួយគ្នានេះ លោកជំទាវក៏បានផ្ដាំផ្ញើឱ្យបងប្អូនពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាសុខសន្តិភាព និងយកចិត្តទុកដាក់លើសុខភាពតាមរយៈការបរិភោគទឹកដាំឆ្អិនជានិច្ច កាត់បន្ថយការហូបប្រៃ និងផ្អែម ខ្លាញ់ច្រើន ដើម្បីចៀសវាងជំងឺមិនឆ្លផ្សេងផ្សេងៗ។

​ជាកិច្ចឆ្លើយតប ប្រជាពលរដ្ឋដែលទទួលបានផលពីអណ្តូងទឹក បានបង្ហាញនូវក្ដីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមគ្រួសារសម្តេចតេជោ ដែលតែងតែគិតគូរពីសុខទុក្ខ និងជួយកាត់បន្ថយការចំណាយ ក្នុងការរកទិញទឹកប្រើប្រាស់របស់ពួកគាត់។ 

​គួរបញ្ជាក់ថា ក្នុងពិធីនោះដែរ លោកជំទាវប្រធានមូលនិធិ ក៏បានជូនរទេះរុញចំនួនពីរគ្រឿង ១គ្រឿងជូនទៅលោកតាចាស់ជរាអាយុ៩១ឆ្នាំ១គ្រឿង និង១គ្រឿងទៀតជូនទៅដល់ លោកយាយអាយុ៦៤ឆ្នាំ១គ្រឿងដែលមានជំងឺប្រចាំកាយ និងជូននូវអំណោយទ្រនប់ដៃ ដល់អ្នកដែលបានចូលរួមទាំងអស់ និងសម្ភារសិក្សាដល់កុមារា កុមារី ជាច្រើននាក់ទៀតផងដែរ៕ 14/3/26

អត្ថបទ: សំ ងីម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm