ស្រុក​ល្វាឯម​រៀបចំ​ពាន​យុវជន​ដើម្បី​ចម្រាញ់​កីឡាករ​ឆ្នើម​ៗ​ត្រៀម​ការប្រកួត​ផ្សេងៗ​

2022/03/28 06:09:41 pm        311

​បាល់ទាត់៖ ក្រុម​​យុវជន ១៧​ក្រុម​បាន​ចូលរួម​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​យុវជន​ស្រុក​ល្វាឯមប្រចាំឆ្នាំ​២០២២ ដែល​បាន​បើក​ការប្រកួត​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ដើម្បី​ចម្រាញ់​កីឡាករ​ឆ្នើមៗត្រៀម​ចូលរួម​ការប្រកួត​ពាន​ផ្សេងៗ ពិសេស​ពានរង្វាន់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុដែល​គ្រោង​ប្រកួត​នាពេល​ឆាប់ៗ​ខាងមុខ។​

​លោក កន សុខកាយ អភិបាល​នៃ​គណៈ​អភិបាលស្រុក​ល្វាឯមបាន​បញ្ជាក់ថា ក្រុមបាល់ទាត់​ដែល​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះគឺជា​ក្រុម​តំណាង​ឃុំ​ទាំង ១៧ នៃ​ស្រុក​ល្វាឯម។ គោលបំណង​នៃ​រៀបចំ​នេះដើម្បី​បង្កើន​ស្មារតី​សាមគ្គីភាព មិត្តភាព​ដល់​យុវជន និង​បំផុស​យុវជន​ចូលរួម​លេង​កីឡា ពិសេស​ជ្រើសរើស​កីឡាករ​ល្អៗសម្រាប់​ប្រមូលផ្ដុំ​ត្រៀម​ចូលរួម​ពានរង្វាន់​ថ្នាក់ដឹកនាំ និង​ពានរង្វាន់​ថ្នាក់​ខេត្ត​ផ្សេងៗ។​​ ​ឯកឧត្តម ជាប ដា​វុ​ធ អនុប្រធាន​ក្រុមការងារ​រដ្ឋាភិបាល​ចុះជួយ​ស្រុក​ល្វាឯម ទទួលបន្ទុក​ចលនា​យុវជនមានប្រសាសន៍ថា ការប្រកួត​បាល់ទាត់​នេះអាច​ដំណើរការ​ទៅបានដោយសារ​ប្រទេស​មាន​សន្តិភាព ដែល​ជំរុញ​ឲ្យ​យុវជន​បាន​ចូលរួម​គ្រប់​សកម្មភាព​ក្នុងសង្គម ពិសេស​វិស័យ​បាល់ទាត់។ តាមរយៈ​នេះ ឯកឧត្តម​បានស្នើ​ឲ្យ​ក្រុម​ចូលរួម​ទាំងអស់លេង​ប្រកបដោយ​ស្មារតី Fair-Play ទោះបី​ឈ្នះ ឬ​ចាញ់​ក៏ដោយ។​

​ទន្ទឹម​ជាមួយគ្នាឯកឧត្តម​ក៏បាន​ជំរុញ​ឲ្យ​ក្រុមយុវជន និង​ប្រជាពលរដ្ឋ​គ្រប់​ភូមិ​ឃុំចូលរួម​លេង​កីឡាដើម្បី​សុខភាព ហើយក៏​ស្របតាម​យុទ្ធនាការ​ជាតិ​ថ្នាក់ជាតិដែល​ប្រកាស​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា គឺ​ប្រជាជន​ម្នាក់ លេង​កីឡា​មួយ​ប្រភេទ ដើម្បី​គាំទ្រ​យុទ្ធនាការ​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        111
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        124
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm