ចលនាប៉ាឡេស្ទីនហាម៉ាសនៅថ្ងៃសៅរ៍នេះ បានអំពាវនាវឲ្យអ៊ីរ៉ង់ជៀសវាងការកំណត់គោលដៅលើប្រទេសជិតខាង ខណៈពេលដែលបញ្ជាក់ពីសិទ្ធិរបស់ទីក្រុងតេអេរ៉ង់ ក្នុងការការពារខ្លួនប្រឆាំងនឹងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។
ក្រុមហាម៉ាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ខណៈពេលដែលបញ្ជាក់ពីសិទ្ធិរបស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ក្នុងការឆ្លើយតបទៅនឹងការឈ្លានពាននេះដោយមធ្យោបាយទាំងអស់ដែលមានស្របតាមបទដ្ឋាន និងច្បាប់អន្តរជាតិ ចលនានេះអំពាវនាវឲ្យបងប្អូននៅអ៊ីរ៉ង់ជៀសវាងការកំណត់គោលដៅលើប្រទេសជិតខាង»។
ក្រុមហាម៉ាស ដែលបានប្រយុទ្ធសង្គ្រាមដ៏សាហាវរយៈពេលពីរឆ្នាំជាមួយអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ «ធ្វើការឆ្ពោះទៅរកការបញ្ឈប់» សង្គ្រាមដែលកំពុងបន្តជាបន្ទាន់នេះ។
នាពេលថ្មីៗនេះ ក្រុមនេះបានថ្កោលទោសចំពោះការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់គឺ លោក Ali Khamenei នៅថ្ងៃដំបូងនៃសង្គ្រាមនេះថា ជា «ឧក្រិដ្ឋកម្មដ៏សាហាវ» ដោយទទួលស្គាល់ដោយបើកចំហនូវការគាំទ្រយូរអង្វែងរបស់លោកចំពោះចលនាប៉ាឡេស្ទីន៕