ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរមកពីទីក្រុង Canberra ទីក្រុង Sydney ទីក្រុង Melbourne និងទីក្រុង Adelaide នៅប្រទេសអូស្ត្រាលី

2026/03/15 01:56:40 am        148

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ ចំនួនប្រមាណ១៥០នាក់ មកពីទីក្រុង Canberra ទីក្រុង Sydney ទីក្រុង Melbourne និងទីក្រុង Adelaide នៅប្រទេសអូស្ត្រាលី។

ឯកឧត្តម បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ ព្រះករុណាព្រះមហាក្សត្រជាអម្ចាស់ជីវិតតម្កល់លើត្បូង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការសួរសុខទុក្ខនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីយកចិត្តទុកដាក់ និងសេចក្តីកង្វល់របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋខ្មែរ ដោយបញ្ជាក់ពីគោលការណ៍ថា «មិនដែលបោះបង់បងប្អូនណាម្នាក់ឡើយ» ទោះបីជារស់នៅទីណាក៏ដោយ ព្រោះប្រជាជនកម្ពុជាគ្រប់រូប ជាផ្នែកមួយនៃមហាគ្រួសារខ្មែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ទំនាក់ទំនងកម្ពុជា-អូស្រ្តាលី បានវិវត្តទៅជា «ភាពជាដៃគូដ៏ចាស់ទុំ និងទំនើប» ដែលត្រូវបានកសាងលើកលើមូលដ្ឋាន នៃចំណងការទូតជាង៧៤ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៥២។ ឯកឧត្តម ក៏បានសម្តែងនូវក្តីសោមនស្សរីករាយ ក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូង ក្នុងនាមជា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

អំឡុងនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយបណ្តាថ្នាក់ដឹកនាំសំខាន់ៗរបស់ប្រទេសអូស្ត្រាលី ក្នុងនោះមានប្រធានរដ្ឋសភា រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិផងដែរ។ ជំនួបទាំងនេះ នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងអូស្ត្រាលី ព្រមទាំងគាំទ្រដល់ការធ្វើឱ្យមានអាទិភាពផ្នែកសេដ្ឋកិច្ច និងការលើកកម្ពស់ផលប្រយោជន៍ជាតិស្នូលរបស់កម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា បន្តការការពារអធិបតេយ្យជាតិយ៉ាងសកម្ម តាមរយៈត្រៀមរួចជាស្រេចផ្នែក យោធា ការទូត និងផ្លូវច្បាប់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ស្មារតីសាមគ្គីភាព និងការលើកទឹកចិត្តរបស់បងប្អូនសហគមន៍ខ្មែរ ក្នុងប្រទេសអូស្ត្រាលី ដែលដែលជាប្រភពនៃការគាំទ្រយ៉ាងរឹងមាំ ដល់កងទ័ពជួរមុខរបស់កម្ពុជា និងជួយពង្រឹងស្មារតីប្តូរផ្តាច់របស់ជាតិ។

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        113
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        221
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        209

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm