ពលរដ្ឋត្រឡប់មកពីថៃជាច្រើនមកចុះឈ្មោះស្វែងរកការងារធ្វើក្នុងឱកាសពិព័រការងារនៅបន្ទាយមានជ័យ

2026/03/15 05:13:53 pm        201

ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋដែលត្រឡប់មកពីធ្វើពលករនៅប្រទេសថៃ នៅតាមបណ្តាលភូមិសង្កាត់ ក្នុងមូលដ្ឋានស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ បាននាំគ្នាមកចុះឈ្មោះដោយផ្ទាល់ជាមួយក្រុមហ៊ុន ដើម្បីជ្រើសរើសជំនាញការងារធ្វើដែលខ្លួនពេញចិត្ត ក្នុងឱកាសពិព័រការងារសន្តិសុខសង្គមបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅទីតាំងបរិវេណសាលាស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦នេះ។

ប្រជាពលរដ្ឋដែលជាពលករមកពីប្រទេសថៃ បានបង្ហាញការត្រេកអរសប្បាយរីករាយ និងគាំទ្រយ៉ាងខ្លាំងខណៈដែលពួកគាត់វិលត្រឡប់មកស្រុកកំណើតវិញ ហើយទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាល ជាពិសេសក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបាននាំយកឱកាសការងារ មកដល់ជូនដល់ពួកគាត់នៅមូលដ្ឋានដោយផ្ទាល់តែម្ដងគ្រប់ៗគ្នាទៅតាមជំនាញដែលខ្លួនពេញចិត្ត។

ប្រជាពលរដ្ឋដែលត្រឡប់មកពីធ្វើពលករនៅថៃ ហើយបានមកចូលរួមក្នុងវិទិកាការងារនេះ បានលើកឡើងថា ពួកគាត់ក៏ដូចជាបងប្អូនប្រជាពលរដ្ឋផ្សេងៗទៀត គឺមិនចង់ត្រឡប់ទៅធ្វើការនៅឯប្រទេសថៃវិញទេ ដោយសារការងារនៅប្រទេសថៃ មានការលំបាក ហើយត្រូវឃ្លាតឆ្ងាញពីក្រុមគ្រួសារថែមទៀត។

សូមជម្រាបថា រោងចក្រ សហគ្រាស និងក្រុមហ៊ុនធំៗចំនួន ៤ បានចូលរួមសម្ភាសជ្រើសរើសបុគ្គលិកភ្លាមៗដោយផ្ទាល់ នៅក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាស្រុកអូរជ្រៅ ក្នុងខេត្តបន្ទាយមានជ័យ។ តម្រូវការការងារចំនួនប្រមាណ១ ០០០កន្លែង ត្រូវបាននាំយកមកបង្ហាញជូនដល់អ្នកកំពុងស្វែងរកការងារធ្វើ តាមរយៈវេទិកាការងារដែលរៀបចំឡើងរៀងរាល់សប្តាហ៍នៅតាមមូលដ្ឋានស្រុក ខេត្តគោលដៅនានា ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិកានេះ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រមូលផ្តុំព័ត៌មានការងារដ៏សម្បូណ៌បែបសម្រាប់បងប្អូន និងកំពុងតែរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះជារៀងរាល់ចុងសប្តាហ៍ដល់មូលដ្ឋាន ជាពិសេសនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីធ្វើការផ្សព្វផ្សាយ។ ជាក់ស្តែងតាមរយៈវេទិកាការងារនេះ មានរោងចក្រ និងក្រុមហ៊ុនធំៗចំនួន ៤បានមកផ្តល់ឱកាសការងារប្រមាណ ១០០០កន្លែង ដែលបងប្អូនអាចចុះឈ្មោះ និងសម្ភាសទទួលបានការងារភ្លាមៗ ជាពិសេសអតីតពលករត្រឡប់ពីប្រទេសថៃ និងយុវជនរកការងារ។

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        63
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        138
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        251

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm