លោកTrump៖លក្ខខណ្ឌអ៊ីរ៉ង់មិនគ្រប់គ្រាន់សម្រាប់កិច្ចព្រមព្រៀងឈប់បាញ់ទេ ខណៈតេអេរ៉ង់ដាក់លក្ខខណ្ឌបញ្ចប់ជម្លោះ

2026/03/15 08:18:04 pm        81

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ ថា លោកមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីធ្វើកិច្ចព្រមព្រៀងបញ្ចប់យុទ្ធនាការយោធាប្រឆាំងអ៊ីរ៉ង់នៅឡើយទេ ព្រោះលក្ខខណ្ឌមិនទាន់ល្អគ្រប់គ្រាន់។ 

លោកបាននិយាយអំពីការបញ្ចប់សង្គ្រាមប្រឆាំងអ៊ីរ៉ង់ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC News ថា អ៊ីរ៉ង់ចង់ធ្វើកិច្ចព្រមព្រៀង តែលោកមិនចង់ទេ ព្រោះលក្ខខណ្ឌមិនទាន់ល្អគ្រប់គ្រាន់នៅឡើយទេ ដោយបន្ថែមថាលក្ខខណ្ឌណាមួយនឹងត្រូវតែរឹងមាំខ្លាំង។

លោក Trump ទោះបីជាបដិសេធមិនប្រាប់ពីលក្ខខណ្ឌរបស់លោកក៏ដោយ ក៏លោកបាននិយាយថា ការប្តេជ្ញាចិត្តពីអ៊ីរ៉ង់ក្នុងការបោះបង់ចោលមហិច្ឆតានុយក្លេអ៊ែរទាំងស្រុងនឹងជាផ្នែកមួយនៃលក្ខខណ្ឌទាំងនោះសម្រាប់បទឈប់បាញ់។

លោកនិយាយថា ការវាយប្រហាររួមគ្នាជាមួយអ៊ីស្រាអែលចាប់តាំងពីថ្ងៃទី២៨ខែកុម្ភៈមកបានធ្វើឱ្យសមត្ថភាពយោធារបស់អ៊ីរ៉ង់ចុះខ្សោយយ៉ាងខ្លាំង ដោយកត់សម្គាល់ថា យោធាអាមេរិកបានបំផ្លាញមីស៊ីល យានដ្រូន និងរោងចក្រផលិតពាក់ព័ន្ធភាគច្រើនរបស់អ៊ីរ៉ង់ ហើយសមត្ថភាពពាក់ព័ន្ធទាំងនោះនឹងត្រូវបំផ្លាញទាំងស្រុងក្នុងរយៈពេលពីរថ្ងៃ។

ខណៈជម្លោះរវាងអាមេរិក -អ៊ីស្រាអែល និងអ៊ីរ៉ង់បានចូលដល់ថ្ងៃទី ១៦នៅថ្ងៃអាទិត្យនេះ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់លោក Mohsen Rezaei បានគូសបញ្ជាក់ពីលក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់សម្រាប់ការបញ្ចប់ជម្លោះ ដោយទាមទារសំណងពេញលេញសម្រាប់ការខូចខាត និងការដកទ័ពអាមេរិកចេញពីឈូងសមុទ្រទាំងស្រុង។ចាប់តាំងពីអ៊ីស្រាអែល និងអាមេរិកបានចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងអ៊ីរ៉ង់កាលពីពីរសប្តាហ៍មុន យោធាអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសជាង៧.៦០០ លើកលើទឹកដីអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm