មន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចអាមេរិក និងចិនជួបគ្នាក្នុងទីក្រុងបារីស ដើម្បីបើកផ្លូវសម្រាប់ជំនួបកំពូលលោកTrump-Xi

2026/03/16 03:45:10 pm        175

ក្រុមមន្ត្រីសេដ្ឋកិច្ចកំពូលអាមេរិក និងចិន បានចាប់ផ្តើមកិច្ចចរចាជុំថ្មីមួយនៅទីក្រុងប៉ារីស កាលពីថ្ងៃអាទិត្យ ១៥ មីនា ដើម្បីដោះស្រាយភាពជាប់គាំងនៃការផ្អាកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបើកផ្លូវរលូនសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក Donald Trump ទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបជាមួយប្រធានាធិបតីចិនលោក Xi Jinping នៅចុងខែមីនានេះ។ 

ការពិភាក្សាដែលដឹកនាំដោយលោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក និងលោក ហ៊ើ លីហ្វឹង (He Lifeng) ឧបនាយករដ្ឋមន្ត្រីចិន ត្រូវគេរំពឹងថានឹងផ្តោតលើការផ្លាស់ប្តូរពន្ធរបស់អាមេរិក លំហូរនៃរ៉ែដ៏កម្រ និងមេដែក ដែលផលិតនៅចិនទៅកាន់អ្នកទិញអាមេរិក ការគ្រប់គ្រងការនាំចេញបច្ចេកវិទ្យាខ្ពស់របស់អាមេរិក និងការទិញផលិតផលកសិកម្មរបស់ចិនពីអាមេរិក។ 

មន្ត្រីក្រសួងរតនាគារអាមេរិកមួយរូបបាននិយាយថា ភាគីទាំងពីរបានចាប់ផ្តើមកិច្ចពិភាក្សាកាលពីព្រឹកថ្ងៃអាទិត្យ នៅទីស្នាក់ការកណ្តាលទីក្រុងប៉ារីសរបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។ចិនមិនមែនជាសមាជិកក្លឹបនៃប្រទេសប្រជាធិបតេយ្យចំនួន៣៨ ដែលភាគច្រើនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភនោះទេ ហើយចាត់ទុកខ្លួនឯងថាជាប្រទេសកំពុងអភិវឌ្ឍន៍។

លោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ក៏នឹងចូលរួមក្នុងកិច្ចចរចានេះផងដែរ ដែលបន្តកិច្ចប្រជុំជាបន្តបន្ទាប់នៅក្នុងទីក្រុងនានានៅអឺរ៉ុបកាលពីឆ្នាំមុន ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង ដែលបានគំរាមកំហែងដល់ការដួលរលំនៃពាណិជ្ជកម្មរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក។

ក្រុមអ្នកវិភាគពាណិជ្ជកម្មសហរដ្ឋអាមេរិក-ចិន បាននិយាយថា ដោយមានពេលវេលាតិចតួចដើម្បីរៀបចំនិងការយកចិត្តទុកដាក់របស់ទីក្រុងវ៉ាស៊ីនតោនផ្តោតលើសង្គ្រាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ការរំពឹងទុកសម្រាប់ការទម្លាយភាពទាល់ច្រកផ្នែកពាណិជ្ជកម្មដ៏សំខាន់មួយ នឹងមានកម្រិត នៅទីក្រុងប៉ារីសពេលនេះ ឬនៅឯកិច្ចប្រជុំកំពូលទីក្រុងប៉េកាំងនាពេលខាងមុខ៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        1
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm