រដ្ឋមន្ត្រីការបរទេសកម្ពុជា-ប្រធានសភាអូស្ត្រាលីផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើវឌ្ឍនភាពថ្មីៗ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

2026/03/16 09:18:03 am        161

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម Milton Dick ប្រធានរដ្ឋសភាអូស្ត្រាលី នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម Milton Dick ក្នុងការអនុញ្ញាតអោយមានជំនួបសម្តែងការគួរសមនេះឡើង អំឡុងពេលនៃសប្តាហ៍សម្រាកពីសម័យប្រជុំរដ្ឋសភា (Non-sitting week) ដែលបានបង្ហាញឱ្យឃើញពីការផ្តល់សារៈសំខាន់ខ្ពស់របស់អូស្ត្រាលី ចំពោះទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា។

 ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតម្លៃនៃការធ្វើការទូតសភា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជាយន្តការក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងកម្ពុជា-អូស្ត្រាលី ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាកង្វល់រួម។ បន្ទាប់ពីជំនួបពិភាក្សាប្រកបដោយផ្លែផ្កា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញទស្សនាបរិវេណ នៃរដ្ឋសភាអូស្ត្រាលីផងដែរ។ ដោយ: វង្ស សុភាព

អត្ថបទដែលទាក់ទង

គិតត្រឹមខែកុម្ភៈ ឆ្នាំនេះកម្ពុជាទទួលបានការចុះបញ្ជីវិនិយោគតាមថ្នាលជាតិមានទុនជាង ២២,២ ប៊ីលានដុល្លារ
2026/03/16 11:39:26 am        1
រដ្ឋមន្រ្ដី៖ កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព និងស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទីយ៉ាងកក់ក្តៅ
2026/03/16 10:33:00 am        1
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មី៣ខ្នង ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី ស្ថិត​ក្នុងមូលដ្ឋានក្រុងតាខ្មៅ និងខណ្ឌព្រែកព្នៅ
2026/03/16 10:20:23 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការវាយប្រហាររបស់អ៊ីរ៉ង់ដាក់គោលដៅលើមូលដ្ឋានយោធាអាមេរិក ពុំមែនទីតាំងស៊ីវិលទេ

2026/03/16 11:41:26 am
​គិតត្រឹមខែកុម្ភៈ ឆ្នាំនេះកម្ពុជាទទួលបានការចុះបញ្ជីវិនិយោគតាមថ្នាលជាតិមានទុនជាង ២២,២ ប៊ីលានដុល្លារ
2026/03/16 11:39:26 am
​អ៊ីស្រាអែល ត្រូវបានរាយការណ៍ថា ជិតអស់ប្រព័ន្ធស្ទាក់ចាប់មីស៊ីលបាលីស្ទិក
2026/03/16 11:37:36 am
​គ្លីនិកនៅលីបង់ រងការបំផ្លាញក្រោយការវាយប្រហារតាមអាកាសសម្លាប់គ្រូពេទ្យសង្គ្រោះបឋមជាង១០នាក់
2026/03/16 11:35:38 am
​អ៊ុយក្រែនសម្លឹងមើលប្រាក់ និងបច្ចេកវិទ្យា ជាថ្នូរនឹងការបញ្ជូនអ្នកជំនាញយានដ្រូនទៅមជ្ឈិមបូព៌ា
2026/03/16 11:33:27 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/15 07:50:12 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/13 12:56:13 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/13 09:46:50 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/15 02:09:13 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am