រដ្ឋមន្រ្ដី៖ កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព និងស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទីយ៉ាងកក់ក្តៅ

2026/03/16 05:33:00 pm        240

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាអបអរសាទរក្នុងកម្មវិធី K-WAVE Peace Concert 2026 ដែលរៀបចំឡើងដោយ The Cambodia Branch of the Peaceful Unification Advisory Council (PUAC) មានការចូលរួមជាសារវីដេអូរបស់ឯកឧត្តមប្រធានាធិបតី Lee Jae-myung ប្រធានក្រុមប្រឹក្សាអង្គការ Peaceful Unification Advisory Council (PUAC) និងវត្តមានផ្ទាល់របស់ឯកឧត្តម Kim Chang-yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា, ប្រធានអង្គការ Peaceful Unification Advisory Council ប្រចាំកម្ពុជា, ប្រធានសមាគមកូរ៉េប្រចំាកម្ពុជា, ប្រធានសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា ព្រមទាំងលោក លោកស្រីតំណាងក្រុមហ៊ុន អង្គការ និងធនាគារកូរ៉េនៅកម្ពុជា សិស្សនិសិ្សត និងប្រជាពលរដ្ឋកម្ពុជា និងកូរ៉េជាង២០០នាក់ នៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ។

ក្នុងឱកាសនៃកម្មវិធីផ្សព្វផ្សាយវប្បធម៌ដ៏មានសារៈសំខាន់ និងប្រកបដោយអត្ថន័យជ្រាលជ្រៅនេះ គណៈអធិបតីនៃប្រទេសទាំងពីរ បានវាយតម្លៃខ្លស់លើគុណតម្លៃនៃសន្តិភាព ការរួបរួមគ្នា ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងការទូត "ភាពជាដៃគូយុទ្ធសាស្រ្ត" រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការជំរុញទេសចរណ៍ ការផ្លាស់ប្តូរប្រជាជន និងវប្បធម៌រវាងប្រទេសទាំងពីរ ការរួមគ្នាប្រយុទ្ធប្រឆាំង និងបោសសំអាតឱ្យអស់ឧក្រិដ្ឋកម្មឆបោកអនឡាញអន្តរជាតិដែលបានជះឥទ្ធិពលជាអវិជ្ជមានលើការធ្វើដំណើរ ប្រកបអាជីវកម្ម និងទេសចរណ៍។

ឆ្លៀតក្នុងឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់លើគំនិតផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនេះ ដែលបានរួមចំណែកលើកពីគុណតម្លៃនៃសុខសន្តិភាព ការរួបរួមសាមគ្គីភាពគ្នា ការពង្រឹងចំណងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងការជំរុញការផ្លាស់ប្តូរ និងការស្វែងយល់ពីគ្នា រវាងប្រជាជននៃប្រទេសទាំងពីរតាមរយៈតន្ត្រី សិល្បៈ និងវប្បធម៌។

ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ថ្លែអថា៖«កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព និងស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទិសទីប្រកបដោយបដិសណ្ឋារកិច្ចដ៏កក់ក្តៅ»។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អ្នករៀបចំកម្មវិធី និងបានគូសបញ្ជាក់ជូនភ្ញៀវជាតិ និងអន្តរជាតិដែលមានវត្តមានថាកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងរាក់ទាក់ សម្រាប់ភ្ញៀវទេសចរពីទូទាំងពិភពលោក។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាប និងលុបបំបាត់ដល់ឬសគល់នៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានានូវបរិយាកាសសុវត្ថិភាព និងទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ ប្រជាពលរដ្ឋ និងវិនិយោគិន។

សូមបញ្ជាក់ថា ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ២០២៦នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជិត ៦៩០,០០០ នាក់ ដែលក្នុងនោះមានភ្ញៀវទេសចរកូរ៉េជិត ១៥.១០០ នាក់ ដែលបង្ហាញពីសក្តានុពល និងភាពទាក់ទាញទេសចរណ៍របស់កម្ពុជាក្នុងទីផ្សារកូរ៉េ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        92
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        190
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm