លោកTrump ព្រមាន NATO និងដាក់សម្ពាធលើចិនឱ្យជួយបើកឡើងវិញច្រកសមុទ្រ Hormuz

2026/03/16 06:19:51 pm        74

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានព្រមានសម្ព័ន្ធយោធា NATO អំពីអនាគតដ៏អាក្រក់ ប្រសិនបើសម្ព័ន្ធមិត្តនេះមិនជួយបើកច្រកសមុទ្រ Hormuz និងបាននិយាយថា លោកក៏អាចពន្យារពេលជំនួបកំពូលដែលបានគ្រោងទុកជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅក្នុងការថ្លែងលើកឡើងដែលបានចេញផ្សាយដោយកាសែត Financial Times កាលពីថ្ងៃអាទិត្យ ទី ១៥ ខែមីនា។

លោក Trump បានប្រាប់កាសែតនេះថា «ខ្ញុំគិតថាប្រទេសចិនគួរតែជួយ ព្រោះប្រទេសចិនទទួលបានប្រេង៩០ភាគរយពីច្រកសមុទ្រនេះ ហើយលោកចង់ដឹងពីជំហររបស់ទីក្រុងប៉េកាំងមុនពេលដំណើរទស្សនកិច្ចដែលបានគ្រោងទុក។ លោកបាននិយាយអំពីដំណើរទស្សនកិច្ចនេះថា «យើងអាចពន្យារពេល»។

លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng បានបញ្ចប់កិច្ចពិភាក្សាដំបូងរយៈពេលពីរថ្ងៃនៅទីក្រុងប៉ារីសកាលពីថ្ងៃអាទិត្យ ដើម្បីដោះស្រាយភាពតានតឹងក្នុងការផ្អាកសង្គ្រាមពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ និងត្រួសត្រាយផ្លូវសម្រាប់ដំណើរទស្សនកិច្ចរបស់លោក Trump ទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបជាមួយលោក Xi នៅចុងខែមីនា។

ប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយថា ប្រទេសនានាដែលទទួលបានប្រយោជន៍ពីផ្លូវដឹកជញ្ជូន គួរតែជួយធានាដល់ផ្លូវទឹកមួយនេះ។

លោក Trump បានអំពាវនាវដល់ប្រទេសនានាឱ្យបញ្ជូននាវាចម្បាំងដើម្បីរក្សាផ្លូវទឹកតូចចង្អៀតនេះឱ្យនៅបើកចំហសម្រាប់ការដឹកជញ្ជូនទំនិញ ខណៈកងកម្លាំងអ៊ីរ៉ង់ បន្តវាយប្រហារបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ ដោយនិយាយថា លោកសង្ឃឹមថាប្រទេសនានារួមមាន ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង និងអង់គ្លេស នឹងបញ្ជូននាវាទៅកាន់តំបន់នោះ។

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm       
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        21
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm