រដ្ឋមន្ត្រីការបរទេស៖ ការវាយប្រហាររបស់អ៊ីរ៉ង់ដាក់គោលដៅលើមូលដ្ឋានយោធាអាមេរិក ពុំមែនទីតាំងស៊ីវិលទេ

2026/03/16 06:41:26 pm        142

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់និយាយថា ការវាយប្រហាររបស់ប្រទេសលោកដាក់គោលដៅតែលើ «មូលដ្ឋានកងទ័ព និងទីតាំងយោធារបស់សហរដ្ឋអាមេរិក»នៅក្នុងតំបន់ ពុំមែនលើទីតាំងលំនៅឋានឬស៊ីវិល ណាមួយឡើយ ជាផ្នែកមួយនៃ«ការការពារខ្លួន»ប្រឆាំងការវាយប្រហាររបស់សហរដ្ឋអាមេរិក។

លោក Abbas Araghchi បានធ្វើអត្ថាធិប្បាយបែបនេះនៅក្នុងបទសម្ភាសន៍មួយធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់ កាលពីថ្ងៃអាទិត្យ។ លោកបាននិយាយថា គន្លងបាញ់នៃមីស៊ីលដែលត្រូវបានប្រើដើម្បីវាយប្រហារកោះ Kharg របស់អ៊ីរ៉ង់បានបង្ហាញថា វាត្រូវបានបាញ់ចេញពីទីតាំងពីរកន្លែងនៅប្រទេសអារ៉ាប់រួម។ លោក Araghchi បាននិយាយថា មីស៊ីលទាំងនោះ ត្រូវបានបាញ់ចេញពីអ្វីដែលជាតំបន់លំនៅឋាន ហើយកងកម្លាំងអាមេរិក «លាក់ខ្លួននៅពីក្រោយតំបន់លំនៅឋាន»។ រដ្ឋមន្ត្រីរូបនេះ ក៏បានអះអាងផងដែរថា សហរដ្ឋអាមេរិកបានផលិតយន្តហោះគ្មានមនុស្សបើកស្រដៀងគ្នានឹងយានដ្រូនអត្តឃាត Shahed របស់អ៊ីរ៉ង់។ លោកបានបង្ហាញថា អ៊ីរ៉ង់ ទទួលបានព័ត៌មានដែលបង្ហាញថា ឧបករណ៍បែបនេះអាចត្រូវបានបាញ់បង្ហោះដើម្បីវាយប្រហារគោលដៅនានានៅក្នុងប្រទេសអារ៉ាប់។ លោក Araghchi បង្ហាញថា អ៊ីរ៉ង់ត្រៀមរួចជាស្រេចដើម្បីស៊ើបអង្កេតការវាយប្រហារបែបនេះ រួមគ្នាជាមួយប្រទេសជាច្រើនទៀតនៅក្នុងតំបន់។ លោកបានអះអាងថា ការវាយប្រហារមួយចំនួន អាចមានន័យថាធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពរវាងអ៊ីរ៉ង់ និងប្រទេសជិតខាងអារ៉ាប់របស់ខ្លួន។ លោក Araghchi បាននិយាយបន្ថែមថា លោកជឿជាក់ថា តាមរយៈការកំណត់គោលដៅលើទីតាំងស៊ីវិល អ៊ីស្រាអែលព្យាយាមជំរុញទំនាក់ទំនងរវាងអ៊ីរ៉ង់ និង «មិត្តភក្តិអារ៉ាប់» ឲ្យឈានទៅរកផ្លូវអវិជ្ជមាន។ ទន្ទឹមនឹងនេះ ក្រសួងការពារជាតិអារ៉ាប់រួម បានសរសេរនៅក្នុងសារមួយនៅលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យថា ការការពារដែនអាកាសរបស់ខ្លួនកំពុងឆ្លើយតបទៅនឹងការគំរាមកំហែងដោយមីស៊ីល និងយានដ្រូនពីអ៊ីរ៉ង់។ យោធាប្រទេសបារ៉ែន ក៏បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ ដោយនិយាយថា ខ្លួនកំពុងប្រឈមនឹងរលកវាយប្រហារជាបន្តបន្ទាប់ពីអ៊ីរ៉ង់។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        152
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        190
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm