លោក Trump បញ្ជាក់ពីកិច្ចពិភាក្សាជាមួយគុយបា ខណៈក៏ព្រមានចាត់វិធានការបន្ទាប់ពីចប់បញ្ហានៅអ៊ីរ៉ង់

2026/03/16 07:00:56 pm        83

ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងកាលពីថ្ងៃអាទិត្យ (១៥ មីនា) ថា សហរដ្ឋអាមេរិកអាចនឹងឈានដល់កិច្ចព្រមព្រៀងជាមួយគុយបា ក្នុងពេលឆាប់ៗ ប៉ុន្តែក៏ព្រមានថា សហរដ្ឋអាមេរិកក៏អាចនឹង «ចាត់វិធានការផ្សេងទៀតផងដែរ» ក្រោយចប់បញ្ហានៅអ៊ីរ៉ង់ ដែលជាសញ្ញាបង្ហាញថា ការវិវត្តល្អឬអាក្រក់នៃទំនាក់ទំនងដែលតានតឹងយូរមកហើយនេះ អាចនឹងកើតមានឡើងក្នុងពេលឆាប់ៗ។

ថ្លែងប្រាប់អ្នកយកព័ត៌មានលើយន្តហោះ Air Force One លោក Trump បាននិយាយថា៖ «គុយបាក៏ចង់ធ្វើកិច្ចព្រមព្រៀងដែរ ហើយលោកគិតថា អាមេរិកនឹងធ្វើកិច្ចព្រមព្រៀង ឬធ្វើអ្វីក៏ដោយដែលអាមេរិកត្រូវធ្វើក្នុងពេលឆាប់ៗ។ ក្រុមមន្រ្តីទីក្រុងវ៉ាស៊ីនតោនកំពុងពិភាក្សាជាមួយគុយបា ប៉ុន្តែសហរដ្ឋអាមេរិកនឹងដោះស្រាយបញ្ហាជាមួយអ៊ីរ៉ង់ជាមុនសិន ទើបងាកទៅគុយបា»។

ការអត្ថាធិប្បាយទាំងនេះបានកើតឡើង ខណៈភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡាហាវ៉ាន នៅតែមានកម្រិតខ្ពស់ បន្ទាប់ពីការដាក់ទណ្ឌកម្មជាច្រើនឆ្នាំ ការប៉ះទង្គិចផ្នែកការទូត និងជម្លោះលើបញ្ហាអន្តិប្រវេសន៍ និងសន្តិសុខ។

ប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក Trump បានធ្វើសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ដោយនិយាយថា គុយបាកំពុងស្ថិតក្នុងមាត់ជ្រោះនៃការដួលរលំ ឬក៏ថា ពួកគេកំពុងតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក។ កាលថ្ងៃចន្ទសប្ដាហ៍មុន លោក Trump និយាយថា គុយបាអាចនឹងរងនូវការចូលគ្រប់គ្រងដោយ «ការបញ្ជ្រាបឥទ្ធិពលតាមរយៈការចរចា» ហើយបន្ទាប់មកបានបន្ថែមថា «ក៏អាចមិនមែនបែបនោះដែរ»។

ប្រធានាធិបតីគុយបា លោក Miguel Díaz-Canel បាននិយាយថា គុយបាបានបើកកិច្ចចរចាជាមួយអាមេរិក ខណៈប្រទេសកោះមួយនេះកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងរយៈពេលរាប់សិបឆ្នាំមកនេះ។ លោក Diaz-Canel សង្កត់ធ្ងន់ថា៖ «កិច្ចចរចាទាំងនេះមានគោលបំណងស្វែងរកដំណោះស្រាយតាមរយៈការសន្ទនា ចំពោះការខ្វែងគំនិតគ្នាទ្វេភាគីរវាងប្រទេសទាំងពីរ»៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        371
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        370
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        361

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm