របាយការណ៍៖ លោក Trump ចង់បង្កើត «ក្រុមចម្រុះហ័រមូស» និងរឹបអូសឃ្លាំងប្រេងលើកោះ Kharg របស់អ៊ីរ៉ង់

2026/03/16 07:23:46 pm        173

យោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មានអាមេរិក Axios កាលពីថ្ងៃអាទិត្យ (១៥ មីនា) បានឱ្យដឹងថា ក្រុមមន្រ្តីរបស់លោកប្រធានាធិបតីអាមេរិក Donald Trump កំពុងធ្វើការដើម្បីបង្កើតក្រុមចម្រុះមួយដែលរួមមានប្រទេសជាច្រើន ដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញ ហើយសង្ឃឹមថា នឹងប្រកាសក្រុមចម្រុះមួយនេះ នៅចុងសប្តាហ៍នេះ។

របាយការណ៍ដែលសម្អាងដល់ក្រុមមន្ត្រីអាមេរិកនោះ បន្តថា លោក Trump ក៏កំពុងថ្លឹងថ្លែងលើការរឹបអូសយកឃ្លាំងប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ លើកោះ Kharg ផងដែរ នៅក្នុងជំហានមួយដែលតម្រូវឱ្យមានវត្តមានទ័ពជើងគោករបស់អាមេរិក ប្រសិនបើនាវាដឹកប្រេងនៅតែជាប់គាំងក្នុងឈូងសមុទ្រពែក្ស។

លោក Trump ផ្ទាល់ក៏បានលើកឡើងកាលពីថ្ងៃអាទិត្យថា រដ្ឋបាលរបស់លោកកំពុងពិភាក្សាជាមួយប្រទេសចំនួន៧ អំពីការជួយធានាសុវត្ថិភាពច្រកសមុទ្រហ័រមូស ក្នុងអំឡុងសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ដោយអំពាវនាវឱ្យប្រទេសទាំងនោះជួយការពារនាវានៅក្នុងផ្លូវទឹកដ៏សំខាន់ ដែលទីក្រុងតេអេរ៉ង់ បានរារាំងចរាចរណ៍ភាគច្រើនរបស់នាវាដឹកប្រេង។

ជម្លោះនេះបង្កើតភាពចលាចលទូទាំងមជ្ឈិមបូព៌ា និងធ្វើឱ្យទីផ្សារថាមពលពិភពលោករង្គោះរង្គើនៅក្នុងសប្តាហ៍ទីបីរបស់ខ្លួន ហើយលោក Trump បានទទូចថា ប្រជាជាតិនានាដែលពឹងផ្អែកយ៉ាងខ្លាំងលើប្រេងពីឈូងសមុទ្រ មានកាតព្វកិច្ចការពារច្រកសមុទ្រមួយនេះ។

លោក Trump បានបដិសេធមិនបញ្ចេញឈ្មោះប្រទេសទាំងប្រាំពីរដែលរដ្ឋបាលរបស់លោកបានទាក់ទងនោះទេ ប៉ុន្តែលោកបាននិយាយកាលពីចុងសប្តាហ៍កន្លងទៅថា លោករំពឹងថា ប្រទេសជាច្រើននឹងបញ្ជូននាវាចម្បាំងរបស់ពួកគេដើម្បីអនុញ្ញាតឱ្យការដឹកជញ្ជូនអាចឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលជាផ្លូវសម្រាប់ប្រេង ២០% របស់ពិភពលោក៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        64
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        60
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm