ប្លុកអឺរ៉ុប ត្រៀមបើកពិភាក្សានៅថ្ងៃចន្ទនេះអំពីការបន្ដពង្រឹងបេសកកម្មជើងទឹកនៅតំបន់មជ្ឈិមបូព៌ា

2026/03/16 07:28:58 pm        113

បណ្តារដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុប នឹងបើកកិច្ចពិភាក្សានៅថ្ងៃចន្ទ ទី១៦ ខែមីនា នេះ អំពីការបន្ដពង្រឹងបេសកកម្មជើងទឹកទ្រង់ទ្រាយតូចមួយនៅក្នុងតំបន់មជ្ឈិមបូព៌ា ប៉ុន្តែតាមប្រភពពីមន្ត្រី និងអ្នកការទូតបានឱ្យដឹងថា ពួកគេមិនរំពឹងថានឹងមានការសម្រេចចិត្តលើការពង្រីកតួនាទីរបស់បេសកកម្មនេះ ទៅដល់តំបន់ច្រកសមុទ្រហ័រមូស ដែលកំពុងត្រូវបានបិទខ្ទប់នោះទេ។

បេសកកម្មជើងទឹកនៅតំបន់មជ្ឈិមបូព៌ាឈ្មោះថា Aspides របស់សហភាពអឺរ៉ុប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៤ ដើម្បីការពារនាវាពីការវាយប្រហារដោយក្រុមឧទ្ទាមហ៊ួទី របស់ប្រទេសយេម៉ែន នៅក្នុងសមុទ្រក្រហម។ បច្ចុប្បន្ន បេសកកម្មនេះរួមមាន នាវារបស់អ៊ីតាលីមួយគ្រឿង និងក្រិកមួយគ្រឿង ដែលស្ថិតនៅក្រោមបញ្ជាផ្ទាល់ ហើយក៏អាចកោះហៅនាវារបស់បារាំងមួយគ្រឿង និងនាវាអ៊ីតាលីមួយគ្រឿងទៀត សម្រាប់ជួយគាំទ្រផងដែរ។

ដោយសារច្រកសមុទ្រហ័រមូស ត្រូវបានបិទស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈមក មន្ត្រីអឺរ៉ុបមួយចំនួនបានពិចារណាថា តើបេសកកម្មរបស់សហភាពអឺរ៉ុបនេះ អាចជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងតំបន់ឈូងសមុទ្រនោះឡើងវិញដែរឬទេ។

សមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការបិទខ្ទប់ចរាចរណ៍តាមច្រកសមុទ្រហ័រមូស ដែលជាផ្លូវដឹកជញ្ជូនមួយភាគប្រាំនៃប្រេង និងឧស្ម័នធម្មជាតិរាវរបស់ពិភពលោក បានក្លាយជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកល។ ទោះជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រី និងអ្នកការទូតប្លុកអឺរ៉ុប បានលើកឡើងថា ការពិភាក្សារបស់រដ្ឋមន្ត្រីនៅថ្ងៃចន្ទនេះ នៅក្នុងទីក្រុងព្រុចសែល ទំនងជានឹងផ្តោតតែលើការជំរុញរបស់ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas ក្នុងការបញ្ជូននាវាបន្ថែមទៀតទៅក្នុងបេសកកម្មមួយនេះតែប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        67
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        64
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm