កីឡដ្ឋានគោកធ្លក សម្រេចការសាងសង់ជិត ៣០% ខណៈគ្រោងបញ្ចប់នាឆ្នាំ២០២៧

2026/03/16 07:39:33 pm        198

ការសាងសង់កីឡដ្ឋានគោកធ្លក និងទីស្នាក់ការកណ្តាលថ្មីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) សម្រេចបានប្រមាណជិត ៣០%ហើយ និងគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរ នាឆ្នាំ២០២៧ ខាងមុខ។

នេះបើតាមការជូនដំណឹងរបស់សហព័ន្ធ បន្ទាប់ពីឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធ និងជាប្រធានគណៈកម្មការចំពោះកិច្ច នៃគម្រោងសាងសង់នេះ ក្រោយដឹកនាំក្រុមការងារសហព័ន្ធចុះពិនិត្យលលើវឌ្ឍនភាព នៃការសាងសង់ទីស្នាក់ការ និងកីឡដ្ឋានគោកធ្លក កាលពីចុងសប្ដាហ៍កន្លងទៅ។

គួរដឹងថា កីឡដ្ឋាន និងទីស្នាក់ការរបស់សហព័ន្ធ បានបញ្ចុះបឋមសិលាសាងសង់ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៥ ដោយគ្រោយចំណាយពេលសាងសង់ ២០ខែ ក្នុងទំហំទឹកប្រាក់ ៤,៤០០,០០០ដុល្លារ ខណៈគិតត្រឹមចុងសប្ដាហ៍កន្លងទៅ សម្រេចការសាងសង់បានប្រមាណ ២៨%។

ទីស្នាក់ការ និងកីឡដ្ឋានគោកធ្លក នេះ មានទីតាំងនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ជេញ ស្រុកមុខកំបូល ខេត្តកណ្ដាល ហើយថវិកាចំណាយលើការសាងសង់នេះ គឺទទួលបានពីមូលនិធិ Goal Project និង FIFA Forward 2.0 ដែលនៅសល់ និងបូករួមទាំង FIFA Forward 3.0 ដែលមានទំហំទឹកប្រាក់សរុប ៤.៤លានដុល្លារ។

យោងតាមការបញ្ជាក់របស់ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កីឡដ្ឋានគោកធ្លក អាចនឹងផ្ទុកទស្សនាបានប្រមាណ ១២,០០០នាក់ ខណៈដំណាក់កាលដំបូងនៃការសាងសង់ គឺអាចផ្ទុកអ្នកទស្សនាប្រមាណ ៤,២០០ដុល្លារ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        100
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        113
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm