ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីនឹងជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងស្រុកកាន់តែខ្លាំង

2026/03/16 09:18:11 pm        247

រាជរដ្ឋាភិបាលបានសម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី គឺតំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ ​និងតំបន់សេដ្ឋកិច្ចពិសេសខេត្តកំពង់ស្ពឺ រួមនឹងការបង្កើតកំពង់ផែពហុបំណង និង​មណ្ឌល​ភស្តុភាកម្មកំពង់ឆ្នាំង ដែលគេរំពឹងថា នឹងបង្កើតការងាររាប់ពាន់កន្លែង ជាពិសេសក្នុងវិស័យផលិតកម្ម និងបច្ចេកវិទ្យា។ អ្នកក្នុងវិស័យអចនលទ្រព្យ លើកឡើងថា ការ​បង្កើត​តំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ អាចជួយជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងស្រុក។

រាជរដ្ឋាភិបាល បានចេញ​អនុក្រឹត្យ​សម្រេច​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ​ទៀត​នៅ​ខេត្ត​កំពង់ស្ពឺ ដោយមានផ្ទៃដីជាង ៥០០ហិកតា គឺ«តំបន់សេដ្ឋកិច្ច​ពិសេស​កាណាឌីយ៉ា​ផ្លូវ​ជាតិ​លេខ​៥១​» ស្ថិតក្នុងភូមិសាស្ត្រនៃស្រុកសំរោងទង និងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏បានសម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុថ្មីមួយទៀត មានឈ្មោះថា «អាយ អេស អាយ (ISI SEZ) នឹងត្រូវសាងសង់ឡើងនៅលើផ្ទៃដី ២០៦ហិកតា ស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តំបន់សេដ្ឋកិច្ចពិសេសនេះ មានទុនវិនិយោគ ៥០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារជូនពលរដ្ឋបានប្រមាណ ៧ពាន់កន្លែង។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏ទើប សម្រេចបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង លើផ្ទៃដីជាង៣០ហិកតានៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងផងដែរ។ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំងនេះ មានទីតាំងស្ថិតនៅ ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីបម្រើឱ្យនាវាដែលធ្វើនាវាចរណ៍ជាលក្ខណៈអន្តរជាតិ ចូលចេញ ផ្ទេរផ្ទុក និងលើកដាក់ទំនិញទូទៅ រួមទាំងកុងតឺន័រនិងទំនិញចាក់ធារ។

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានលើកឡើងថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី អាចជួយជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងស្រុកតាមរយៈ ការទាក់ទាញវិនិយោគ និងការបង្កើតការងារជូនប្រជាពលរដ្ឋ ហើយការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ត្រូវការអភិវឌ្ឍន៍ ផ្លូវ អគ្គិសនី ទឹក សេវាកម្មដឹកជញ្ជូន និងបច្ចេកវិទ្យា ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចក្នុងសហគមន៍មូលដ្ឋាន។

សូមជម្រាបថា បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ នៅទូទាំងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការសរុប ៣៤ តំបន់ ស្ថិតនៅក្នុង ១១ រាជធានី-ខេត្ត ដែលមានកំណើន ៤តំបន់ ធៀបនឹងឆ្នាំ២០២៤។ ក្នុងចំណោមរាជធានី/ខេត្តទាំង១១ ដែលមានតំបន់សេដ្ឋកិច្ចពិសេសដំណើរការ ក្នុងនោះខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចដែលមានរោងចក្រដំណើរការច្រើនជាងគេរហូតដល់១២តំបន់ បន្ទាប់មក គឺខេត្តព្រះសីហនុ មានចំនួន៦តំបន់ ខេត្តកណ្ដាល ៣តំបន់ ខេត្តកោះកុង ៣តំបន់ ខេត្តបន្ទាយ ៣តំបន់ កំពង់ស្ពឺ ២តំបន់។ ដោយឡែកខេត្តចំនួន៥ផ្សេងទៀត រួមមានខេត្តកំពង់ចាម កំពត ក្រចេះ ពោធិ៍សាត់ និងរាជធានីភ្នំពេញ មានតំបន់សេដ្ឋកិច្ចចំនួន១តំបន់ដូចគ្នា។

CDC បានឱ្យដឹងដែរថា កាលពីឆ្នាំ ២០២៥ កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៤៣ គម្រោង នៃគម្រោងសរុប ៦៣០គម្រោង៕ អត្ថទប៖ ធូ វិរៈ


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        31
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        136
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm