អ្នកនាំពាក្យ៖ ថ្នាក់ដឹកនាំកម្ពុជាចង់ឱ្យកូនខ្មែរគ្រប់រូបរក្សាសាមគ្គី និងពង្រឹងខ្លួន ​ដើម្បីការពារ​អធិបតេយ្យ​ភាព​ជាតិ និងបូរណភាពទឹកដី

2026/03/16 09:40:12 pm        402

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានរម្លឹកឡើងវិញនូវប្រសាសន៍របស់ថ្នាក់ដឹកនាំនៃយើង ដែល​បានដាស់ស្មារតីកូនខ្មែរគ្រ់រូបឱ្យរក្សាមហាសាមគ្គីជាតិជាធ្លុងមួយ និង​ពង្រឹងខ្លួន​ឱ្យ​រឹងមាំ​ដើម្បី​ការ​ពារ​អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ បាន រម្លឹកឡើងវិញនូវប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែល​បាន​ដាស់​ស្មារតី​កូនខ្មែរក្នុងសារអបអរសាទរខួប៤៧ឆ្នាំ នៃទិវាជ័យជំនៈ៧មករា ឆ្នាំ២០២៦, ដោយ​នៅ​ពេល​នោះ សម្ដេចតេជោបានថ្លែងថា៖«នៅលើមាគ៌ាឆ្ពោះទៅមុខបន្តទៀត សូមជនរួមជាតិ​គ្រប់​រូប​បន្ត​លើក​កម្ពស់​ស្មារតីស្នេហាជាតិ ប្រឹងឈរខ្លួនឯង ខិតខំខ្លួនឯង និងពង្រឹងភាពម្ចាស់​ការ​ខ្លួន​ឯង ​ដើម្បីធានាដល់ការការពារនិងកសាងប្រទេសជាតិយើង។ សម្ដេចតេជោ មានជំនឿ​យ៉ាង​មុត​មាំ​ថា ​ផ្អែកលើកម្លាំងមហាសាមគ្គី និងស្មារតីស្នេហាជាតិដ៏មោះមុត យើងពិតជា​បន្ត​យក​ឈ្នះលើ​រាល់​ឧបសគ្គបាន មិនថាឧបសគ្គនោះធំប៉ុណ្ណាឡើយ។ យើងចងចាំប្រវត្តិសាស្ត្រនេះ ចងចាំ​ឧក្រិដ្ឋ​កម្ម​បំផ្លាញមរតកវប្បធម៌ដែលជាដួងព្រលឹងរបស់ជាតិ ចងចាំការប្រមាថមើលងាយមកលើជាតិ មាតុភូមិ និងប្រជាជនយើង»។

ចំណែក​ឯសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសារទៅ​កាន់​វីរ​យុទ្ធជន​ និងជនរួមជាតិកាលពីថ្ងៃទី២៩ ធ្នូ ឆ្នាំ ២០២៥ បន្ទាប់ពីបទ​ឈប់​បាញ់​ចូល​ជា​ធរមាន​ក៏​បាន​អង្រួន​ស្មារតីកូនខ្មែរដែរថា៖ ទុក្ខលំបាក និងពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់វីរជន​យើង​នៅ​ឯសមរភូមិ គឺជាការដាស់តឿនមិនឱ្យយើងបំភ្លេចបានមួយវិនាទីណាឡើយថា «បែក​បាក់​គឺ​ស្លាប់ ​សាមគ្គីរឹងមាំគឺរស់»។ ដូច្នេះ ស្របតាមពាក្យចាស់ពោលថា «ចង្កឹះមួយបាច់ គេកាច់​មិន​បាក់​» ​យើងត្រូវ​យក​ការ​លំបាក​នៅ​ពេល​នេះ​ធ្វើ​ជា​ឱកាស​ដើ​ម្បី​ឱ្យ​ខ្មែរ​គ្រប់​រូប​ចេះ​ពួត​ដៃ​គ្នា​កសាង​ជាតិ​ខ្មែរ​យើងឱ្យកាន់តែរឹងមាំ និងកាន់តែប្រសើរឡើងប្រកបដោយភាពធន់ នៅ​ក្រោម​ម្លប់​ដ៏​សែន​ត្រជាក់​នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈនៃយើង»។

សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនិងប្រតិបត្តិករសន្តិភាព និងជាស្ថាបនិកនៃការកសាងកម្ពុជាសម័យទំនើបបានបន្តទៀតថា៖«ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់នៅគ្រប់ទិសទីសូមបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ប្រកបដោយជំនឿមុតមាំ ចំពោះបុព្វហេតុដ៏យុត្តិធម៌របស់យើង។ សាមគ្គីរស់ សាមគ្គីឈ្នះ ហើយគ្មានអានុភាពណាមកបំផ្លាញឆន្ទៈរបស់យើងបានឡើយ។ កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំដើម្បីសម្រេចនូវគោលដៅចម្បងរបស់ខ្លួន គឺការបញ្ចប់ទុក្ខវេទនារបស់ប្រជាជន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាព ដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាល។ ទន្ទឹមនោះ កម្ពុជានឹងមិនធ្វើសម្បទាននូវអធិបតេយ្យ ឬសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ»។

ចំណែកឯសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសារទៅកាន់វីរយុទ្ធជន និងជនរួមជាតិកាលពីថ្ងៃទី២៩ ធ្នូ ឆ្នាំ ២០២៥ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន ក៏បានអង្រួនស្មារតីកូនខ្មែរដែរថា៖ ទុក្ខលំបាកនិងពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់វីរជនយើងនៅឯសមរភូមិ គឺជាការដាស់តឿនមិនឱ្យយើងបំភ្លេចបានមួយវិនាទីណាឡើយថា«បែកបាក់គឺស្លាប់ សាមគ្គីរឹងមាំគឺរស់» ។ ដូច្នេះ ស្របតាមពាក្យចាស់ពោលថា «ចង្កឹះមួយបាច់ គេកាច់មិនបាក់» យើងត្រូវយកការលំបាកនៅពេលនេះធ្វើជាឱកាសដើម្បីឱ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិខ្មែរយើងឱ្យកាន់តែរឹងមាំ និងកាន់តែប្រសើរឡើងប្រកបដោយភាពធន់ នៅក្រោមម្លប់ដ៏សែនត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈនៃយើង»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបង្ហាញក្តីសង្ឃឹមថា៖«បងប្អូនប្រជាពលរដ្ឋយើងគ្រប់មជ្ឈដ្ឋាននិងគ្រប់ទិសទី នឹងបន្តផ្តល់ជំនឿដ៏មុតមាំលើរាជរដ្ឋាភិបាល និងរួបរួមសាមគ្គីគ្នាក្នុងស្មារតីជាតិខ្មែរតែមួយ ប្រើប្រាស់តម្លៃនៃសន្តិភាពដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាពលរដ្ឋឆ្នើមរបស់កម្ពុជា និងក្លាយជាកម្លាំងដ៏រឹងមាំមិនអាចបំបែកបំបាក់បានក្នុងកិច្ចការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ក៏ដូចជាក្នុងការអភិវឌ្ឍជាតិ មាតុភូមិកម្ពុជា ជាទីស្នេហាបំផុតនៃយើងឱ្យកាន់តែរីកចម្រើនខ្លាំងក្លាឡើងជាលំដាប់និងក្លាយជាប្រជាជាតិមួយប្រកបដោយមោទនភាពនិងកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ»។ កាលពីថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចប្រមុខរាជរដ្ឋាភិបាលក៏បានបញ្ជាក់ប្រាប់ប្រជាជាតិខ្មែរទាំងមូលថា៖«ការការពារបូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល»។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានកត់សម្គាល់ថា ទន្ទឹមនឹងប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំនៃយើងដូចបានលើកឡើងខាងលើ យើងទាំងអស់គ្នាក៏បានសង្កេតឃើញយ៉ាងច្បាស់គ្រប់ៗគ្នាថា កម្លាំងមហាសាមគ្គីឯកភាពជាតិខ្មែរដើម្បីបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ពិតជាមានទំហំធំធេង និងខ្លាំងក្លាក្រៃលែង។ សំឡេងប្រឆាំងសង្គ្រាម និងទាមទារសន្តិភាពបានលាន់លឺគ្រប់ទិសទី ពោលគឺ ទីណាមានជនជាតិខ្មែររស់នៅ ទីនោះមានកម្លាំងសាមគ្គីដើម្បីការពារបូរណភាពទឹកដី។ ភាពអង់អាចក្លាហានរបស់វីរយុទ្ធជនជួរមុខ និងកម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំរបស់ប្រជាពលរដ្ឋនៅសមរភូមិក្រោយ ក្រោមគោលនយោបាយការទូតសកម្មដោយផ្អែកលើច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាល គឺជាចំណុចខ្លាំងដ៏ពិតប្រាកដរបស់ខ្មែរក្នុងការការពារបូរណភាពទឹកដី។

អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានរម្លឹក ជូនជនរួមជាតិដែរថា ប្រទេសជាតិយើងនិងប្រជាជនយើងបានហែលឆ្លងកាត់ដំណាក់កាលដ៏លំបាកលំបិនបំផុត ឈឺចាប់ខ្លោចផ្សារបំផុត និងខ្ទេចខ្ទាំបំផុតរួចមកហើយកាលពីក្នុងសងម័យសង្គ្រាមស៊ីវិល សម័យកាលនៃការបែកបាក់ជាតិ និងជាពិសេសក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ ថ្នាក់ដឹកនាំរាមច្បងរបស់យើងក៏បានបិទទំព័រដ៏ខ្មៅងងឹតនេះចោល និងបានបើកទំព័រប្រវត្តិសាស្ត្រថ្មីប្រកបដោយក្តីសង្ឃឹមសម្រាប់យើងទាំងអស់គ្នា។ ដូច្នេះ ការលំបាករបស់យើងនៅពេលនេះមិនអាចវាយបំបាក់ទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ខ្មែរបានឡើយ។ ផ្ទុយទៅវិញ វាបានក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់យើងឱ្យខាងតែបានតាមមធ្យោបាយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។

អ្នកនាំពាក្យបញ្ជាក់ថាក្នុងន័យនេះ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវ ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm