រុស្ស៊ី៖ អ៊ុយក្រែន បានប្រើយានដ្រូនជាង ១០០គ្រឿង ដើម្បីវាយប្រហារទីក្រុងមូស្គូ នៅចុងសប្តាហ៍កន្លងទៅ

2026/03/16 10:21:55 pm        89

រុស្ស៊ីបាននិយាយនៅថ្ងៃចន្ទ (១៦ មីនា) នេះថា អ៊ុយក្រែនបានបើកការវាយប្រហារដោយយានដ្រូនទ្រង់ទ្រាយធំទៅលើទីក្រុងមូស្គូ ជាមួយនឹងដ្រូនច្រើនជាង ១០០ គ្រឿង កាលពីចុងសប្តាហ៍មុន ខណៈយានដ្រូនប្រភេទ «អត្តឃាត» រយៈចម្ងាយឆ្ងាយជាច្រើនរលក ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារអាកាស ក្នុងអំឡុងពេលធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានីរុស្ស៊ីមួយនេះ។

តួលេខដែលរាយការណ៍ដោយអភិបាលក្រុងមូស្គូ លោក Sergei Sobyanin បានបង្ហាញថា យានដ្រូនជាង ១០០គ្រឿង ត្រូវបានបាញ់ទម្លាក់ក្នុងពេលពីរថ្ងៃ។ ភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីប្រភពពីក្រសួងការពារជាតិដោយនិយាយថា យ៉ាងហោចណាស់មានដ្រូនចំនួន ១៤៥គ្រឿង ត្រូវបានបាញ់ទម្លាក់ក្នុងពេលពេញមួយយប់ រួមទាំង ៥៣ គ្រឿងនៅលើតំបន់មូស្គូ។

ទីភ្នាក់ងារត្រួតពិនិត្យអាកាសចរណ៍រុស្ស៊ី បាននិយាយថា អាកាសយានដ្ឋានសំខាន់ៗរបស់ទីក្រុងមូស្គូ បានដាក់កំហិតលើជើងហោះហើរ ដោយសារការវាយប្រហារនេះ។ ទីក្រុងមូស្គូ រួមជាមួយតំបន់ជុំវិញមូស្គូ មានប្រជាជនសរុបប្រហែល ២២ លាននាក់។

ក្រៅពីតំបន់រដ្ឋធានីមួយនេះ អាជ្ញាធរមូលដ្ឋានរាយការណ៍ថា ការវាយប្រហារដោយដ្រូនមួយករណី បានបង្កការឆាបឆេះឃ្លាំងប្រេងមួយនៅភាគខាងត្បូងរុស្ស៊ី នៅថ្ងៃចន្ទដដែលនេះ ដែលបង្ហាញឱ្យឃើញពីការពង្រីកវិសាលភាពនៃការវាយប្រហារកាន់តែជ្រៅចូលក្នុងទឹកដីរុស្ស៊ី។ ក្រុមមន្ត្រីក្នុងតំបន់និយាយថា ឃ្លាំងប្រេងក្នុងក្រុង Labinsk តំបន់ Krasnodar បានឆាបឆេះបន្ទាប់ពីការវាយប្រហារ។ តំបន់នោះបានក្លាយជាគោលដៅម្តងហើយម្តងទៀតនៃយានដ្រូនអ៊ុយក្រែន ដែលជាផ្នែកមួយនៃយុទ្ធនាការវាយប្រហារតាមអាកាសកាន់តែរីកធំឡើង ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពល និងយោធារបស់រុស្ស៊ី៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        67
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        64
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm