កសិករដាំមៀន នឹងដាក់ពាក្យស្នើសុំចុះបញ្ជីនៅក្រសួងកសិកម្ម ​ដើម្បីនាំចេញមៀនប៉ៃលិន​ទៅ​ប្រទេសចិន

2022/03/28 07:28:14 pm        789

ភ្នំពេញ៖ បន្ទាប់ពីទទួលបានដំណឹងអំពីការទទួលពាក្យស្នើសុំការចុះបញ្ជី ដើម្បីមានលទ្ធភាពក្នុងការនាំចេញផ្លៃមៀនស្រស់ទៅកាន់ទីផ្សារប្រទេសចិននោះ ប្រជាកសិករជាច្រើនគ្រួសារក្នុងខេត្តប៉ៃលិន បានសម្តែងក្តីសាទរ និងរីករាយបំផុត ព្រមទាំងអះអាងថា នឹងធ្វើការដាក់ពាក្យស្នើសុំចុះបញ្ជីជាផ្លូវការ ដើម្បីពិនិត្យលទ្ធភាពក្នុងការនាំចេញ។

លោក ស្រេង ស្រៀង សមាជិកទទួលបន្ទុកព័ត៌មានទីផ្សារសហគមន៍មៀនប៉ៃលិន នៅព្រឹកថ្ងៃទី២៨ មីនា ឆ្នាំ២០២២នេះ បានមានប្រសាសន៍​ប្រាប់​ទូរទស្សន៍​ព័ត៌មាន ​ប៊ីធីវីថា ក្នុង​ចំណោម​សមាជិក ១៩៣គ្រួសារ​នៃសហគមន៍ក្នុងខេត្តចំនួន៤ រួមមាន ​ខេត្តប៉ៃលិន ​បាត់ដំបង ​បន្ទាយមានជ័យ និង​ខេត្តពោធិ៍សាត់ ​បាននិងកំពុង ​ទាក់ទង​និងលើការដាក់​លើពាក្យ​ទៅកាន់ក្រសួង​ដើម្បីធ្វើការ​នាំចេញ ហើយសង្ឃឹមទៀតថា​ នៅប៉ុន្មានខែខាងមុខទៀតនឹងមានទីផ្សារមៀនប៉ៃលិន ពីប្រទេសកម្ពុជា ទៅទីផ្សារប្រទេសចិន។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទខេត្តប៉ៃលិន ​បាន​ឲ្យ​ដឹង​ដែរ​ថា គិតចាប់​ពីការថ្ងៃជូនដំណឹង​ មន្ទីរកសិកម្មខេត្ត​ នៅមិនទាន់មាន​កសិករ​មកទាក់ទងនៅឡើយទេ។

ប៉ុន្តែមានប្រជាកសិករជាច្រើនគ្រួសារបានចាប់អារម្មណ៍​ និងរីករាយចំពោះដំណឹង​ដ៏ល្អនេះ ក្រោយ​ក្រុមការងារបានចុះ ​និងផ្សព្វផ្សាយព័ត៌មាននេះ ​ជូនប្រជាពលរដ្ឋ និងប្រជាកសិករ​ដាំដុះមៀន​ក្នុងខេត្ត។

ពាក់ព័ន្ធដំណឹងខាងលើនេះ ​លោកប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន ​និង​តំណាង​សហគមន៍មៀន​ប៉ៃលិន​ បានអះអាងថា ​នឹងបង្កើនការផ្សព្វផ្សាយព័ត៌មាន ​ក៏ដូចជាបង្ហាត់ បង្ហាញ​នូវ​ចំណេះដឹង​ពាក់ព័ន្ធ​ការដាំដុះ ថែទាំ ​និងបច្ចេកទេសនានា​ជូនដល់ប្រជាកសិករ ​ដើម្បី​ជំរុញ​ដល់ការនាំចេញ និង​បង្កើនលទ្ធភាពក្នុងការផ្គត់ផ្គង់។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ​ចុះថ្ងៃទី២៥ ​ខែមីនា​កន្លងទៅ ​ពិធី​សារស្តីពីលក្ខខណ្ឌតម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការ​នាំចេញ​ផ្លែមៀនស្រស់​កម្ពុជា​ទៅកាន់ប្រទេសចិន ​ត្រូវបាន​ចូល​ជា​ធរមាន​ កាលពីថ្ងៃទី១៦ ខែមីនាកន្លងទៅថ្មីៗនេះ។

អនុវត្តតាម​ស្មារតី​កិច្ចប្រជុំកំពូល​រវាង​កម្ពុជា​ជាមួយ​ភាគីចិន ​កាលពីរសៀលថ្ងៃ១៨ ​ខែមីនា ស្ដីពី​ការ​ជំរុញ​ការ​អនុវត្ត​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ និង​ចិន​ ដែល​បាន​ចូលជាធរ​មាន​សម្រាប់​អ្នកមានបំណងផលិត​និង​កែច្នៃ​វេចខ្ចប់នាំចេញផ្លែមៀនស្រស់​ទៅ​កាន់ទីផ្សារប្រទេសចិន សូម​រួសរាន់​ដាក់​ពាក្យ​ស្នើសុំ​ចុះ​បញ្ជីចម្ការៈ ​និង​រោងចក្រ​វេចខ្ចប់​ផ្លែមៀន​សម្រាប់​នាំចេញ នៅ​អគ្គនាយកដ្ឋានកសិកម្ម ​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm