សម្ព័ន្ធមិត្តប្រយ័ត្នប្រយែង ក្រោយលោក Trump អំពាវនាវឲ្យជួយធានាសុវត្ថិភាពច្រកសមុទ្រ Hormuz

2026/03/16 11:42:31 pm        77

ប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវដល់សម្ព័ន្ធមិត្តឲ្យជួយធានាសុវត្ថិភាពច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនថាមពលសកលដ៏សំខាន់មួយ ខណៈដែលកងកម្លាំងអ៊ីរ៉ង់បន្តវាយប្រហារលើនាវារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន នៅលើផ្លូវទឹកនេះ អំឡុងសង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់។ តែការឆ្លើយតបពីដៃគូសំខាន់ៗ ទាំងនៅតំបន់អឺរ៉ុប និងអាស៊ី បានបង្ហាញថា រដ្ឋាភិបាលជាច្រើននៅតែមានភាពប្រុងប្រយ័ត្ន ចំពោះការប្តេជ្ញាចិត្តធ្វើបេសកកម្មបែបនេះ។

លោក Trump បាននិយាយថា រដ្ឋបាលរបស់លោកបានទាក់ទងប្រទេសចំនួន ៧ រួចហើយ ប៉ុន្តែបានបដិសេធមិនបង្ហាញឈ្មោះប្រទេសទាំងនោះឡើយ។ ហើយនៅក្នុងការបង្ហោះលើបណ្ដាញសង្គមមុននេះ មេដឹកនាំអាមេរិករូបនេះបានលើកឡើងថា លោកសង្ឃឹមថា បារាំង ជប៉ុន កូរ៉េខាងត្បូង អង់គ្លេស និងប្រទេសដទៃទៀតនឹងចូលរួម។ ទោះបីជាមានការអំពាវនាវរបស់ទីក្រុងវ៉ាស៊ីនតោនក៏ដោយ ក៏រដ្ឋាភិបាលជាច្រើន នៅតែស្ទាក់ស្ទើរក្នុងការប្តេជ្ញាចិត្ត ចំពោះការមានបេសកកម្មយោធា ខណៈជម្លោះនៅតែបន្តមាន។ 

សម្រាប់តំបន់អាស៊ី រដ្ឋមន្ត្រីរដ្ឋាភិបាលម្នាក់ បាននិយាយនៅថ្ងៃចន្ទ (ទី១៦ ខែមីនា ឆ្នាំ២០២៦) នេះថា អូស្ត្រាលីនឹងមិនបញ្ជូននាវាកងទ័ពជើងទឹកទៅជួយបើកច្រកសមុទ្រ Hormuz ឡើងវិញឡើយ។ ហើយការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា៖ «យើងនឹងបន្តមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ទាក់ទងនឹងបញ្ហានេះ ហើយធ្វើការសម្រេច បន្ទាប់ពីបានពិនិត្យយ៉ាងប្រុងប្រយ័ត្ន»។ 

នៅតំបន់អឺរ៉ុប អ្នកនាំពាក្យវិមាន Downing Street បានប្រាប់កាលពីថ្ងៃអាទិត្យថា លោកនាយករដ្ឋមន្ត្រី Keir Starmer បានពិភាក្សាអំពីតម្រូវការក្នុងការបើកច្រកសមុទ្រឡើងវិញ ដើម្បីបញ្ចប់ការរំខានដល់ការដឹកជញ្ជូនសកលជាមួយលោក Trump តែមិនទាន់សម្រេចយ៉ាងណានោះទេ។ រីឯរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បាននិយាយថា លោកមិនទាន់ប្រាកដថា តើបេសកកម្មកងទ័ពជើងទឹកសហភាពអឺរ៉ុប អាចធ្វើឲ្យប្រសើរឡើងនូវសន្តិសុខនៅក្នុងច្រកសមុទ្រនេះបានដែរ ឬទេ។ សម្រាប់បារាំង លោកប្រធានាធិបតី លោក Emmanuel Macron បាននិយាយកាលពីថ្ងៃទី៩ ខែមីនាថា បារាំង និងសម្ព័ន្ធមិត្តរបស់ខ្លួន កំពុងរៀបចំបេសកកម្ម «ការពារ» ដើម្បីជួយបើកច្រកសមុទ្រឡើងវិញ ប៉ុន្តែលុះត្រាណាតែមាននូវអ្វីដែលលោកបានពិពណ៌នាថា ជា «ដំណាក់កាលក្តៅបំផុត» នៃជម្លោះ បានបញ្ចប់។ 

ច្រកសមុទ្រ Hormuz ដោះស្រាយប្រហែល ១ភាគ៤នៃពាណិជ្ជកម្មប្រេង តាមសមុទ្រសកល ដែលធ្វើឲ្យការរំខានណាមួយក្លាយជាកង្វល់ដ៏ធំ សម្រាប់ទីផ្សារសកល។ តែយ៉ាងណាក្ដី លោក Stefan Wolff សាស្ត្រាចារ្យសន្តិសុខអន្តរជាតិ នៅសាកលវិទ្យាល័យ Birmingham ក្នុងប្រទេសអង់គ្លេស បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CGTN ថា ប្រទេសអឺរ៉ុបភាគច្រើនមានការប្រុងប្រយ័ត្ន ក្នុងការទាញចូលក្នុងជម្លោះក្នុងតំបន់ដ៏ទូលំទូលាយ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        9
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        10
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm