ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ប្រកាសពិន័យលើកីឡាករ មុត សត្យា ក្រោយប្រើកែងពេលប្រកួត

2026/03/17 12:06:38 am        314

ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្ដីថ្លែងការណ៍​ផ្លូវការ​របស់​ខ្លួន​ជុំវិញការប្រកួតជាមួយក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃទី១៥ ខែមីនា នៅ​ពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពីខ្សែការពារ មុត សត្យា បានធ្វើ​ឱ្យ​មាន​កំហុស​ប្រើ​កែង​ទៅ​លើ​កីឡាករ ព្រះខ័នរាជ Conor Jon Shield រហូតមានរបួសស្នាម។

ក្នុងសេចក្ដីថ្លែងការណ៍ ប្រធានក្លឹបអង្គរថាយហ្គឺរ លោក អាគីហ៊ីរ៉ូ កាតុ បានធ្វើកា​រ​សុំ​ទោស​ចំពោះ​ទ​ង្វើដែលមិនអាចទទួលយកបានរបស់កីឡាករ មុត សត្យា ហើយ​បាន​សុំ​ការ​អភ័យ​ទោស​ដោយ​ស្មោះអ​ស់​ពីចិត្ត ទៅកាន់កីឡាករនៃក្លឹបព្រះខ័នរាជស្វាយរៀង មន្ត្រី និងអ្នកគាំទ្ររបស់ក្លឹប ក៏​ដូច​ជា​អ្នក​គាំទ្រ​ទំាងអស់របស់អង្គរថាយហ្គឺរ និងអ្នកសេ្នហា​វិស័យបាល់​ទាត់​ដែល​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង​ចំពោះ​ទង្វើដែលមិនអាចទទួលយកបានរបស់កីឡាការ មុត សត្យា។

ប្រធានក្លឹបសញ្ជាតិជប៉ុនដែលស្រឡាញ់កម្ពុជាយ៉ាងខ្លាំងរូបនេះ បន្ថែមថា បន្ទាប់ពីការប្រកួត លោកបានជួបផ្ទាល់ជាមួយកីឡាករ សត្យា ព្រមទាំងបានពិភាក្សាជាមួយភាគីពាក់ព័ន្ធ។ សត្យា បានគ្រប់គ្រងអារម្មណ៍ឡើងវិញភ្លាមៗ និងបង្ហាញការសោកស្ដាយយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ខ្លួន។ ព្រឹកថ្ងៃទី១៦ ខែមីនា នេះដែរ រូបគេបានផ្ញើសារសុំទោសផ្ទាល់ទៅកាន់ Conor Shield។

សេចក្តីថ្លែងការណ៍បន្តថាទោះយ៉ាងណាក៏ដោយក្នុងនាមក្លឹបអាជីព ក្លឹបអង្គរថាយហ្គឺរ សម្រេចមិនឱ្យចូលរូមប្រកួតដែលនៅសេសសល់ទាំងអស់សម្រាប់រដូវកាលនេះ ហាមឃាត់ការចូលរួមហ្វឹកហាត់ជាមួយក្រុមរហូតដាច់ខែនេះ ត្រូវចូលរួមក្នុងសកម្មភាពការងារស្មគ្រចិត្តក្នុងសហគមន៍ រួមទាំងការសម្អាតទីក្រុងអំឡុងពេលនៃការព្យួរការហ្វឹកហាត់ និងកាត់ប្រាក់បៀរវត្សរ៍មួយផ្នែករហូតចប់រដូវកាល។

ទាក់ទងនឹងហេតុការណ៍នេះ អ្នកគាំទ្របាល់ទាត់បានកោតសរសើរដល់ក្រុមការងារ និងកីឡាករ របស់ព្រះខ័នរាជស្វាយរៀង ដែលអាចរក្សាភាពអត់ធ្មត់ និងមិនធ្វើឱ្យមានបញ្ហាខ្លាំងកើតឡើងនៅលើទីលាន៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm