វិមានក្រឹមឡាំងបដិសេធរបាយការណ៍របស់ FT ដែលថា ដំណើរការសន្តិភាពអ៊ុយក្រែនកំពុងរសាត់បាត់

2026/03/17 02:15:55 am        93

វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី១៦ ខែមីនា ឆ្នាំ២០២៦) នេះ បានបដិសេធរបាយការណ៍មួយរបស់សារព័ត៌មាន Financial Times (FT) ដែលបានបង្ហាញថា ដំណើរការសន្តិភាពអ៊ុយក្រែន កំពុងរសាត់បាត់ហើយ ដោយសារតែការយកចិត្តទុកដាក់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ឥឡូវនេះ គឺទៅលើអ៊ីរ៉ង់ ហើយហេតុដូច្នេះ លោកកំពុងបាត់បង់ការចាប់អារម្មណ៍លើអ៊ុយក្រែន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីបានកត់សម្គាល់ពីរបាយការណ៍បែបនេះពីសារព័ត៌មាន ប៉ុន្តែបានឈានដល់ការសន្និដ្ឋានខុសៗគ្នា អំពីឥរិយាបថរបស់លោក Trump ចំពោះដំណើរការចរចាសន្តិភាពអ៊ុយក្រែន។

លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ការលើកឡើងជាញឹកញាប់របស់លោកប្រធានាធិបតី Trump អំពីអ៊ុយក្រែន នៅក្នុងសេចក្តីថ្លែងការណ៍ថ្មីៗរបស់លោក បង្ហាញពីភាពផ្ទុយគ្នា។ ដោយវិនិច្ឆ័យលើសេចក្តីថ្លែងការណ៍របស់លោក លោកប្រធានាធិបតី Trump មិនបានបាត់បង់ការចាប់អារម្មណ៍អ្វីទាំងអស់។ លើសពីនេះ លោកកំពុងជំរុញយ៉ាងខ្លាំងឲ្យ (ប្រធានាធិបតីអ៊ុយក្រែន) លោក Volodymyr Zelensky ធ្វើកិច្ចព្រមព្រៀង»។

លោក Trump បានសម្តែងការខកចិត្ត ចំពោះលោក Zelensky នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Politico កាលពីដើមខែមីនា ដោយនិយាយថា ប្រធានាធិបតីអ៊ុយក្រែន «ត្រូវតែចាប់ផ្តើម ហើយលោកត្រូវតែធ្វើកិច្ចព្រមព្រៀង»។ 

ជាមួយគ្នានេះ លោក Peskov បាននិយាយបន្ថែមថា រុស្ស៊ីនៅតែចាប់អារម្មណ៍ក្នុងការបន្តការចរចា ដើម្បីបញ្ចប់សង្គ្រាម ប៉ុន្តែទីកន្លែង និងកាលបរិច្ឆេទសម្រាប់ការចរចាជុំបន្ទាប់ នៅតែមិនច្បាស់លាស់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        81
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        70
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm