ទេសរដ្ឋមន្រ្តី លី ធុជ អនុញ្ញាត​អ្នក​សម្របសម្រួល UN ប្រចាំនៅកម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសម ​និង​ជម្រាប​លា

2022/03/28 08:23:18 pm        965

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាព្រឹកថ្ងៃទី២៨ ខែមីនាឆ្នាំ២០២២ បានអនុញ្ញាតឱ្យលោកស្រី Pauline Tamesi អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ។

ក្នុងនោះផងដែរលោកស្រី Pauline Tamesis បាន​សម្ដែង​នូវ​ការ​អបអរ​សាទរ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ​ដែលមានសម្តេចតេជោ ហ៊ុន សែន ជា​ប្រមុខ ​បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​ការអភិវឌ្ឍលើគ្រប់វិស័យ ​និងធ្វើឲ្យកម្ពុជា​មានការប្រែប្រួល​មុខ​មាត់​ខ្លាំង ដែល​លោកស្រី​បានមើលឃើញ​យ៉ាងច្បាស់​ ក្នុងអាណត្តិបេសកកម្មរបស់​លោក​ស្រី​នៅកម្ពុជា។

លោកស្រី បាន​កោតសរសើរចំពោះសមិទ្ធផលសម្រេច​បាន​សម្រាប់​វិស័យមីន​កម្ពុជា ​ក្រោម​ការងារ​សម្របសម្រួល​ និងដឹកនាំរបស់អាជ្ញាធរមីន។​លោកស្រី Pauline Tamesis ​នឹងបន្តចូលរួមជាមួយរាជ​រដ្ឋាភិបាល​ក្នុង​វិស័យ​សកម្មភាពមីននៅកម្ពុជា ​និងបន្ត​កៀរគរ​ធនធាន​គាំទ្រ​ដល់គោលដៅ​របស់​កម្ពុជា​រហូតដល់ឆ្នាំ២០២៥។

ជាមួយគ្នានេះ លោកស្រី បានវាយតម្លៃចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែល​បានដាក់ចេញនូវចក្ខុវិស័យ​ដឹកនាំ​យ៉ាងច្បាស់​លាស់ ​ដោយបានដាក់​បញ្ចូល​ការងារ​សកម្មភាពមីន​ក្នុងគោលដៅទី១៨​ នៃការអភិវឌ្ឍប្រកបដោយចីរភាព ​និងគោលនយោបាយសំខាន់ៗ​សម្រាប់​អភិវឌ្ឍន៍ជាតិ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់លោកស្រី Pauline Tamesis ដែលបាន​ផ្តល់នូវភាពជាមិត្ត​ ជាដៃគូរ ​និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយរាជរដ្ឋាភិបាល និង​ប្រជាជនកម្ពុជា​ ព្រមទាំងបានគាំទ្រដល់កិច្ចដំណើរការថែរក្សាសន្តិភាព ក៏ដូចជាការងារ​បោស​សម្អាតមីន ​ក្នុងអាណត្តិបេសកកម្មរបស់លោកស្រី។

ឯកឧត្តម លី ធុជ បាន​បន្ត​ទៀតថា ​ចាប់តាំងពីផ្តើមដំណើរបេសកកម្មរបស់​លោក​ស្រីអ្នក​សម្រប​សម្រួល UN ប្រចាំនៅ​កម្ពុជា ​ឆ្នាំ២០១៨ លោកស្រី​ បាន​ចូលរួម​គាំទ្រ​ដល់​ការ​រៀបចំ​សន្និបាត​ជាតិ​សកម្មភាពមីន ​និង​ចូលរួម​ដល់​ការ​រៀបចំ និង​កសាង​នូវ​ផែន​ការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        173
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm