យុវជនជាង ៥០០នាក់ ចូលរួមធ្វើតេស្ដត្រៀមប្រជែងពានសហព័ន្ធជាមួយ ISI ដង្កោសែនជ័យ

2026/03/17 04:40:25 pm        132

យុវជនអាយុក្រោម ១៦ឆ្នាំ ប្រមាណជាង ៥០០នាក់ បានចូលរួមធ្វើតេស្តសមត្ថភាព ដើម្បី​ស្វែង​រក​ឱកាស​ចូលរួម​ជាមួយ​ក្រុម​យុវជន​ថ្នាល​ក្លិប​បាល់​ទាត់​ ISI ​ដង្កោ​សែន​ជ័យ ​ក្នុង​គោល​បំណង​ត្រៀម​ខ្លួន​ សម្រាប់ការប្រកួតពានរង្វាន់កម្រិតយុវជនរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រដូវកាល​ថ្មី​ខាងមុខ។

ការធ្វើតេស្ដនេះ ប្រព្រឹត្តទៅមានរយៈពេល ១ថ្ងៃពេញ ក្រោមការដឹកនាំរបស់លោក អ៊ុក សុធី ប្រធាន​អភិវឌ្ឍយុវជនរបស់ក្លិប នៅទីលានហ្វឹកហាត់ ISI Park II ដើម្បីចម្រាញ់យុវជនឆ្នើមៗ ទៅ​ធ្វើ​តេស្ដនៅដំណាក់ចុងក្រោយ។

យោងតាមក្រុមការងារក្លិបមានមូលដ្ឋាននៅតំបន់វេងស្រេងនេះ បានឲ្យដឹងថា ការ​ធ្វើ​តេស្ដ​ដំណាក់​កាល​ទី១ មានយុវជនជាង ៥០០នាក់ចូលរួម និងជ្រើសរើសបាន ៣០ឆ្នាំ ដើម្បី​បន្ដ​ធ្វើ​តេស្ដ​ជាមួយ​យុវជនមានស្រាប់ នាថ្ងៃទី២៩ ខែមីនាខាងមុខ ។ បន្ទាប់មកទើប​ក្លិប​សម្រេច​ជ្រើស​រើស​យក​កីឡាករ​ ២៥ ទៅ ៣០នាក់ចុងក្រោយ សម្រាប់ប្រមូលផ្ដុំ​ហ្វឹក​ហាត់​ត្រៀម​លេង​ពាន​រង្វាន់​យុវជន​របស់​សហព័ន្ធតែម្ដង។

គួរដឹងថា ISI ដង្កោសែនជ័យ គឺជាក្លិបមួយ តែងផ្ដោតការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បណ្ដុះ​បណ្ដាល​យុវជន ​ចាប់ពីកម្មវិធីបាល់ទាត់សហគមន៍ រហូតដល់កម្រិតអាជីព ដើម្បីកសាង​នូវ​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ ​ស​ម្រាប់អនាគតធនធានកីឡាករបន្ដវេនក្លិប ក៏ដូចជាជម្រើសជាតិ ជាក់ស្ដែង​ក្នុង​ក្រុម​ធំ​របស់​ខ្លួន​បច្ចុប្បន្ន ក៏មានកីឡាករមួយចំនួន កើតចេញពីថ្នាលយុវជន ដែលបណ្ដុះ​ចេញ​ដោ​យ​ក្លិប​ផ្ទាល់​ផង​ដែរ​៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm