ចំនួនទាហានអាមេរិក ដែលរងរបួសក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ កើនឡើងដល់ប្រហែល ២០០នាក់

2026/03/17 04:45:49 pm        155

យោធាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទ (១៦ មីនា) ថា ចំនួនទាហានអាមេរិក ដែលបានរងរបួសនៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ បានកើនឡើងដល់ប្រហែល ២០០នាក់ហើយ ខណៈដែលជម្លោះដ៏តានតឹងនេះបានចូលដល់សប្តាហ៍ទីបីរបស់ខ្លួន។ ទីបញ្ជាការកណ្តាលរបស់យោធាសហរដ្ឋអាមេរិក បាននិយាយថា ភាគច្រើននៃតួលេខទាំងនោះគឺបានរងរបួសស្រាល ហើយទាហានចំនួន ១៨០ នាក់បានវិលត្រឡប់ទៅបំពេញកាតព្វកិច្ចវិញហើយ ចំណែកមនុស្ស ១០នាក់ គឺរបួសធ្ងន់ធ្ងរ។

បញ្ជាការកណ្តាលបានបន្ថែមថា កងទ័ពបានរងរបួសនៅក្នុងប្រទេសកូវ៉ែត អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម អេមីរ៉ាតអារ៉ាប់រួម ហ្ស៊កដានី បារ៉ែន អ៊ីរ៉ាក់ និងអ៊ីស្រាអែល។ ចំណែកតួលេខអ្នកស្លាប់វិញ យោធាអាមេរិក បាននិយាយថា កងទ័ពអាមេរិកចំនួន ១៣នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីអ៊ីរ៉ង់ បានបើកការវាយប្រហារប្រឆាំងនឹងមូលដ្ឋានយោធាអាមេរិក បន្ទាប់ពីការចាប់ផ្តើមនៃជម្លោះនៅថ្ងៃទី២៨ ខែកុម្ភៈមក។

ការវាយប្រហាររបស់អ៊ីរ៉ង់ ក៏បានត្រូវចំបេសកកម្មការទូត សណ្ឋាគារ និងអាកាសយានដ្ឋាន ព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងបណ្ដារដ្ឋឈូងសមុទ្រអារ៉ាប់ផងដែរ។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារប្រឆាំងនឹងគោលដៅជាង ៧.០០០កន្លែង នៅក្នុងប្រទេសអ៊ីរ៉ង់។

ប្រភពពីមន្ត្រីអាមេរិកមួយរូបបាននិយាយកាលពីថ្ងៃចន្ទថា យានដ្រូនប្រភេទ MQ-9 ប្រហែលជាង ១០គ្រឿង ត្រូវបានបំផ្លាញនៅក្នុងសង្គ្រាមនេះ។ យានដ្រូន MQ-9 នេះអាចហោះក្រវែលក្នុងរយៈកម្ពស់ប្រមាណជាង ១៥គីឡូម៉ែត្រ បានលើសពី ២៧ម៉ោង ដើម្បីប្រមូលព័ត៌មានសម្ងាត់ដោយប្រើប្រាស់កាមេរ៉ា សេនស័រ និងរ៉ាដាដ៏ទំនើបៗ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        4
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        52
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        42

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm