កីឡដ្ឋានដែលអាចផ្ទុកអ្នកគាំទ្រជិត១០០០០នាក់ នឹងលេចរូបរាងនៅខេត្តព្រះសីហនុ

2026/03/17 04:54:49 pm        165

ក្លឹបបាល់ទាត់ អឹមអូអាយ កំពង់ដេវ៉ា ថ្មីៗនេះបានរៀបចំពិធីបញ្ចុះបឋមសិលា បើក​ការដ្ឋាន​សាង​សង់ ​“កីឡដ្ឋាន កំពង់ដេវ៉ា អារេណា” ដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ។

យោង​តាមការបញ្ជាក់របស់ក្លឹបឱ្យដឹងថា ការរៀបចំ​ពិធី​នេះ​គឺ​ជា​ចំណុច​ចាប់​ផ្តើម​ដ៏​សំខាន់​ដែល​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ក្លឹប ក៏ដូចជាក្នុងការចូលរួម​អភិវឌ្ឍ​វិស័យ​បាល់ទាត់​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។

គម្រោងសាងសង់ កីឡដ្ឋាន កំពង់ដេវ៉ា អារេណា នេះ គឺជាផ្នែក​មួយ​នៃ​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​របស់​ថ្នាក់​ដឹក​នាំ​ក្លឹប ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធក្លឹបដែលមានស្តង់ដារ និងបង្កើត​បរិយាកាស​ល្អ​សម្រាប់​ការ​ប្រកួត ការបណ្តុះបណ្តាលកីឡាករ ថ្នាលយុវជន។ ម្យ៉ាងវិញទៀត កីឡដ្ឋាន​ដ៏​ប្រណិត​នេះ​ក៏ជាទីតាំងកំសាន្តមួយដែលអាចទាក់ទាញអ្នកគាំទ្រ និងភ្ញៀវទេសចរជាតិ និង​អន្តរជាតិ​ មកទស្សនាការប្រកួត ដែលជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ផងដែរ។

ប្រធានក្លឹប លោក យិន ច័ន្ទធូរ៉ានូ លើកឡើងថា លោក​មាន​ក្ដី​រំពឹង​ខ្ពស់​ចំពោះ​កីឡដ្ឋាន​ថ្មី​ព្រោះវា​មិន​មែន​ត្រឹ​មតែជាកន្លែងបាល់ទាត់ប៉ុណ្ណោះទេ វាជាការប្រមូលផ្ដុំសម្រាប់សហគមន៍ជួបជុំ និង​លើក​ទឹក​ចិត្តក្នុងវិស័យកីឡាក្នុងប្រទេសកម្ពុជា។ កីឡដ្ឋាននេះ​នឹង​ជំរុញ​ក្នុង​ការ​អភិវឌ្ឍ​បាល់​ទាត់​ព្រះរាជា​ណាចក្រកម្ពុជា និងនៅក្នុងតំបន់ ជាពិសេសខេត្តព្រះសីហនុផ្ទាល់តែម្ដង។

លោកបន្ដ​ថា​កីឡដ្ឋាននេះធ្វើក្នុងស្តង់ដាប្រកួតរបស់សហព័ន្ធបាល់ទាត់អាស៊ី (AFC) ដែល​មាន​ផ្ទុក​អ្នក​ទស្សនាជិត១០ ០០០នាក់ និងមានកន្លែងហ្វឹកហាត់ ប្រព័ន្ធភ្លើង​ប្រកួត​ពេល​យប់​តាម​ស្ដង់ដា ​AFC ទាំងអស់។ កន្លែងនេះនឹងក្លាយជាកន្លែងដ៏សំខាន់សម្រាប់យុវជនដែលមានក្ដីស្រម៉ៃក្នុងវិស័យបាល់ទាត់នាពេល​អនាគត។ នេះជាសញ្ញានៃការរីកចម្រើន និងចក្ខុវិស័យរយៈពេលវែងរបស់ក្លឹប។ កីឡដ្ឋាន​នឹង​បើក​ទទួល​ស្វាគមន៍ជានិច្ចសម្រាប់ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាសម្រាប់តម្រូវការណាមួយ ដូច​ជា​ការប្រកួតអន្តរជាតិ និងសម្រាប់ប្រមូលផ្តុំការហ្វឹកហាត់ ត្រៀមមុនការ​ប្រកួត​ពាន​រង្វាន់​ផ្សេង​ៗ​នាពេ​​លអនាគត"។

សូមជម្រាបជូនដែរថាការសាងសង់កីឡដ្ឋានថ្មីរបស់ក្លឹប MOI កំពង់ដេវ៉ា គឺត្រូវ​ចំណាយ​ពេល​សាង​សង់​រយៈ​ពេលពីរឆ្នាំ ដោយជំហានដំបូង​នេះ​ក្លឹ​ប​ចាប់​ផ្តើម​សាង​សង់​ស្មៅ​ទីលាន​ប្រកួត​បាល់​ទាត់​ជា​មុន​សិន​៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm