រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិតទឹកស្អាតបានជាង១លានម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈទទួលបានអគ្គនាយកថ្មី ដើម្បីបន្តវេនដឹកនាំ

2026/03/17 05:14:59 pm        234

ឯកឧត្តម អ៊ិន សាកាន ត្រូវបានប្រកាសតែងតាំងជាអគ្គនាយកថ្មី របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជំនួសឯកឧត្តម ឡុង ណារ៉ូ ដែល ត្រូវចូលនិវត្តន៍, ពិធីផ្ទេរ និងតែងតាំងនេះ ក្រោមអធិបតីភាពឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បាន អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរ និងតែងតាំងមុខតំណែងអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងនោះឯកឧត្តម អ៊ិន សាកាន អគ្គនាយករងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវបានប្រកាសតែងតាំងជាអគ្គនាយកថ្មី របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចំណែកឯកឧត្តម ឡុង ណារ៉ូ ដែលចូលនិវត្តន៍ ត្រូវបានប្រកាសតែងតាំងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងថា ការប្រគល់ភារកិច្ចជូនអ្នកជំនាន់ក្រោយ ដែលមានសមត្ថភាពពិតប្រាកដ ដើម្បីបន្តវេនដឹកនាំ ស្ថាប័នជាតិ គឺជាការបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការនិវត្តន៍សមាធាតុស្នូលនៃយុទ្ធសាស្រ្តបញ្ចាកោណដំណាក់ កាលទី១ ក្នុងនោះឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម ឡុង ណារ៉ូ អតីតអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែល បានបំពេញភារកិច្ច ព្រមទាំងបានលះបង់កំលាំងកាយចិត្ត និងពេលវេលាក្នុងការបម្រើជាតិ និងរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ព្រមទាំងបានអបអរសាទរ ឯកឧត្តម ឡុង ណារ៉ូ ដែលត្រូវបានតែងតាំង ជារដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ឯកឧត្តមរដ្ឋមន្រ្តី សង្កត់ធ្ងន់ថា បញ្ហាទឹកស្អាតនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ចេញនូវ របៀបវារៈយុទ្ធសាស្រ្តជាច្រើន ក្នុងនោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គឺជាតួអង្គដ៏សំខាន់មួយ និងមានការកែទម្រង់មួយចំនួន ដែលទាម ទារឱ្យថ្នាក់ដឹកនាំ និងនិយោជិតពាក់ព័ន្ធចូលរួមគាំទ្រ និងអនុវត្តន៍ ដើម្បីផលប្រយោជន៍រួមរបស់ស្ថាប័ន តាមពាក្យស្លាក (កែទម្រង់រស់ មិនកែទម្រង់ស្លាប់)។

សូមបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុង ភ្នំពេញមានសមត្ថភាពផលិតទឹកស្អាតបានជាង ១ លានម៉ែត្រគូបក្នុងមួយថ្ងៃ មានបណ្តាញចែកចាយទឹកស្អាតប្រវែងសរុបជាង ៥,៦ ពាន់គីឡូម៉ែត្រ និងផ្គត់ផ្គង់ទឹកស្អាតដល់អតិថិជនចំនួនជាង ៥៣ ម៉ឺនតំណនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញ។អត្ថបទ៖ សុន រ៉ាឌី,


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        122
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        232
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm