ក្នុងខែកុម្ភៈឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយ RCEP មានទំហំទឹកប្រាក់ជិត ៣.៥០០ លានដុល្លារ

2026/03/17 06:24:12 pm        236

ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារ RCEP នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ នេះ មានទំហំទឹកប្រាក់ជិត ៣.៥០០ លានដុល្លារ កើន ឡើងជាង ២៣ ភាគរយ ក្នុងនោះទីផ្សារអាស៊ានមានជាង ១.៤០០ លានដុល្លារ កើនជិត ៥ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥ ខណៈ ប្រទេសចំនួន៥ផ្សេងទៀត ដែលជាមាជិកមានកំណើនឡើងផងដែរ។

ក្រសួងពាណិជ្ជកម្ម បានបង្ហាញរបាយការណ៍នៃការធ្វើពាណិជ្ជកម្ម ក្នុងនោះការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយទីផ្សារ RCEP នៅ ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ នេះ មានទឹកប្រាក់សរុបជិត ៣.៥០០ លានដុល្លារ កើនជាង ២៣ ភាគរយ ដោយកម្ពុជាបាននាំចេញមានទឹកប្រាក់ជាង ៧៥០ លានដុល្លារ ថយចុះ ១២ ភាគរយ និងការនាំចូល មានទឹកប្រាក់ជាង ២.៧០០ លានដុល្លារ កើន ៣៨ ភាគរយ ធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៥។

ចំណែកជាមួយទីផ្សារអាស៊ានដែលជាសមាជិករបស់ RCEP ទាំង ១០ ប្រទេសវិញ, ការដោះដូរក្នុងរយៈពេលនេះដែរ មានទំហំទឹក ប្រាក់ជាង ១.៤០០ លានដុល្លារ កើនឡើងជិត ៥ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញមានទឹកប្រាក់ជាង ៣៨៥ លានដុល្លារ ថយចុះ ២៧ ភាគរយ ខណៈការនាំចូលពីទីផ្សារអាស៊ានមានទឹកប្រាក់ជាង ១.០០០ លានដុល្លារ កើនឡើង ២៤ ភាគរយ បើធៀបរយៈពេលដូចគ្នានិង ឆ្នាំ២០២៥។ ដោយឡែកប្រទេសដែលជាសមាជិក RCEP ចំនួន៥ផ្សេងទៀតរួមមាន៖ ប្រទេសចិន មានទឹកប្រាក់ជាង ១.៦០០ លានដុល្លារ, ជប៉ុន ២២៩ លានដុល្លារ, កូរ៉េ ៧៣ លានដុល្លារ, អូស្រា្តលី ៦៤ លានដុល្លារ, និងនូវែលសេឡង់ ជាង ៣ លានដុល្លារ ។

សូមបញ្ជាក់ថា នៅរយៈពេល២ខែ ដើមឆ្នាំ២០២៦នេះ ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង ១១ ពាន់លានដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ៥,២ ពាន់លានដុល្លារ កើនជាង ១៧ ភាគរយ ខណៈការនាំចូលពី បរទេសមានចំនួនជាង ៥,៨ ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៥៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        104
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        209
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        193

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm