លោកTrump សន្យាថានឹងយកប្រទេសគុយបាមកគ្រប់គ្រង ខណៈកោះនេះព្យាយាមទប់ទល់បម្រាមនាំចូលប្រេង

2026/03/17 07:06:37 pm        89

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានសន្យាកាលពីថ្ងៃចន្ទ ទី១៦ ខែមីនា ថានឹង «យកមកគ្រប់គ្រង» ប្រទេសគុយបា ខណៈប្រទេសកោះកុម្មុយនិស្តមួយនេះ បានធ្លាក់ចូលក្នុងភាពងងឹតក្រោមការដាច់ចរន្តអគ្គិសនីទាំងស្រុង ទាក់ទងនឹងបម្រាមប្រេងដែលបានដាក់ដោយទីក្រុងវ៉ាស៊ីនតោន។ បន្ទាប់ពីរយៈពេលជិត៧ទសវត្សរ៍ក្នុងការប្រឆាំងសហរដ្ឋអាមេរិក អាជ្ញាធរកុម្មុយនិស្តរបស់ទីក្រុងឡាហាវ៉ានកំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងពីរដ្ឋបាលលោក Trump ដែលប្តេជ្ញាបង្កើតប្រវត្តិសាស្ត្រ។

លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា «អ្នកដឹងទេ ពេញមួយជីវិតរបស់ខ្ញុំ ខ្ញុំបានស្តាប់ឮអំពីសហរដ្ឋអាមេរិក និងគុយបា។ លោក Trump បាននិយាយ «ខ្ញុំពិតជាជឿថា ខ្ញុំនឹង ទទួលស្គាល់ក្នុងការយកប្រទេសគុយបាមកគ្រប់គ្រង»។ «ខ្ញុំគិតថា ខ្ញុំអាចធ្វើអ្វីៗដែលខ្ញុំចង់ធ្វើជាមួយប្រទេសនេះ។ វាជាប្រទេសដែលចុះខ្សោយខ្លាំង នៅពេលនេះ»។

សហជីពអគ្គិសនីជាតិ (UNE) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាគឺជាការគំរាមកំហែងដ៏ច្បាស់លាស់បំផុតរបស់លោក Trump ហើយបានកើតឡើងនៅពេលដែលកោះតំបន់សមុទ្រការ៉ាអ៊ីបដែលមានប្រជាជនចំនួន៩,៦លាននាក់មួយនេះ កំពុងទប់ទល់ជាមួយនឹងការកាត់ផ្តាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ។ ការដាច់ចរន្តអគ្គិសនីនេះបណ្តាលមកពី «ការបិទខ្សែបណ្តាញអគ្គិសនីជាតិទាំងស្រុង» ហើយការងារបានចាប់ផ្តើមដើម្បីស្តារឡើងវិញចរន្តអគ្គិសនី។ ប្រព័ន្ធផលិតអគ្គិសនីចាស់ៗរបស់ប្រទេសគុយបា កំពុងស្ថិតក្នុងស្ថានភាពច្របូកច្របល់ ដោយការដាច់ចរន្តអគ្គិសនីរាល់ថ្ងៃមានរហូតដល់២០ម៉ោង ដែលជារឿងធម្មតានៅក្នុងតំបន់មួយចំនួននៅកោះនេះ។ ប៉ុន្តែចាប់តាំងពីសហរដ្ឋអាមេរិកបានបណ្តេញសម្ព័ន្ធមិត្តកំពូលរបស់ប្រទេសគុយបា គឺលោក Nicolas Maduro មេដឹកនាំប្រទេសវ៉េណេស៊ុយអេឡាកាលពីថ្ងៃទី៣ ខែមករា សេដ្ឋកិច្ចរបស់កោះនេះត្រូវបានវាយប្រហារបន្ថែមទៀត ខណៈលោក Trump នៅរក្សាការបិទផ្លូវនាមចូលប្រេង។ គ្មានប្រេង ត្រូវបាននាំចូលទៅកោះនេះទេចាប់តាំងពីថ្ងៃទី៩ ខែមករា ដែលធ្វើឲ្យប៉ះពាល់ដល់វិស័យថាមពល ខណៈបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍កាត់បន្ថយជើងហោះហើរទៅកាន់កោះនេះ ជាការវាយប្រហារដល់វិស័យទេសចរណ៍ដ៏សំខាន់។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        14
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        80
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm