រុស្ស៊ីថា ខ្លួនវាយយកបានទីតាំងឈរជើង ១២កន្លែងនៅអ៊ុយក្រែន ក្នុងពេលពីរសប្តាហ៍ដំបូងនៃខែមីនានេះ

2026/03/17 07:08:30 pm        156

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី បានស្រង់សម្តីរបស់ប្រមុខទ័ពរុស្ស៊ី លោក Valery Gerasimov កាលពីថ្ងៃចន្ទ (១៦ មីនា) ដែលបាននិយាយថា ទីក្រុងមូស្គូបានគ្រប់គ្រងលើទីតាំងឈរជើងចំនួន ១២កន្លែង នៅអ៊ុយក្រែន ក្នុងរយៈពេលពីរសប្តាហ៍ដំបូងនៃខែមីនានេះ ដែលជាផ្នែកមួយនៃការវាយលុកតាមបណ្តោយខ្សែត្រៀមជួរមុខនៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន។

នៅទីក្រុងគីវ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន បានបង្អាក់ផែនការវាយលុករបស់រុស្ស៊ី ដោយសារទីក្រុងមូស្គូ បានបរាជ័យក្នុងការបញ្ជូនទ័ពជំនួយ។ លោក Zelenskyy បានចង្អុលបង្ហាញពីជោគជ័យក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅក្នុងតំបន់ Zaporizhzhia ដោយនិយាយថា អ៊ុយក្រែនដណ្តើមបានទឹកដីមកវិញប្រហែល ៤០០គីឡូម៉ែត្រក្រឡា និងដណ្តើមបានទីតាំងឈរជើង ៨កន្លែងមកវិញ។

យ៉ាងណាក៏ដោយ លោក Gerasimov នាយសេនាធិការនៃកងទ័ពរុស្ស៊ី បានថ្លែងក្នុងអំឡុងទស្សនកិច្ចទៅកាន់ក្រុមយោធាភាគខាងត្បូង ដោយបានលើកឡើងពីការរុលទៅមុខនៅជុំវិញទីក្រុងធំៗរបស់អ៊ុយក្រែន នៅក្នុងជម្លោះជាង ៤ឆ្នាំមកហើយ ក្នុងអ្វីដែលរុស្ស៊ីហៅថា «ប្រតិបត្តិការយោធាពិសេស»។

ក្រសួងការពារជាតិរុស្ស៊ី បានស្រង់សម្តីលោក ដែលបង្ហោះលើបណ្ដាញតេលេក្រាមថា៖ «ការវាយលុកកំពុងធ្វើឡើងគ្រប់ទិសសមរភូមិ។ ក្នុងពេលពីរសប្តាហ៍ក្នុងខែមីនានេះ ទីតាំងទីលំនៅចំនួន ១២កន្លែង ត្រូវបានរំដោះ»។ លោក Gerasimov បន្ថែមថា កងកម្លាំងរុស្ស៊ីកំពុង «វាយលុកយ៉ាងសកម្មឆ្ពោះទៅកាន់ទីក្រុង Sloviansk» ដែលជាទីក្រុងការពារយ៉ាងរឹងមាំក្នុងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន ហើយក៏ជាតំបន់ដែលទីក្រុងមូស្គូ បានកំណត់ជាគោលដៅសំខាន់ជាយូរមកហើយ៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        11
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        31
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm