ប្រធាន​គោល​នយោបាយ​ការបរទេស​អឺរ៉ុប​និយាយ​ថា ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឈាន​ចូល​កាន់​តែ​ជិត

2022/03/28 09:44:22 pm        1.0 K

​អឺរ៉ុប៖ ប្រធាន​គោលនយោបាយ​កិច្ចការ​បរទេស​សហភាព​អឺរ៉ុប​លោក Josep Borrell បាន​ប្រាប់​ក្រុម​អ្នក​ចូល​រួម​នៅ​វេទិកា​សន្និសីទ​អន្តរជាតិ​ក្រុង Doha ប្រទេស​កាតា​កាលពី​ចុង​សប្ដាហ៍​ថា ប្រទេស​អ៊ីរ៉ង់ និង​បណ្ដា​ដៃគូ​បាន​ខិតចូល​កាន់​តែ​ជិតការព្រមព្រៀង​លើ​ការ​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ នៃ​ផែន​ការ​រួម​គ្រប់​ជ្រុងជ្រោយ​ឆ្នាំ២០១៥​។​

​លោក​ថា យើង​បាន​ខិតចូល​កាន់តែ​ជិត​កិច្ចព្រមព្រៀង​មួយ ហើយ​លោក​សង្ឃឹមថា វា​នឹង​អាច​ទៅ​រួច ដោយ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា វា​អាច​ប្រើ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត មុន​ពេល​ភាគី​នានា​ព្រមព្រៀង​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​នោះ​រស់​ឡើងវិញ​។ ​បន្ទាប់ពី​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​បោះបង់ចោល​កិច្ចព្រមព្រៀង​ក្នុង​ឆ្នាំ២០១៨​ មក បាន​ជំរុញ​ឲ្យ​ទីក្រុង​តេ​អេ​រ៉ង់​ចាប់ផ្ដើម​បំពាន​ កម្រិត​សារ​ធាតុ​ផលិត​នុយក្លេអ៊ែរ​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ និង​រយៈពេល ១១​ខែ​នៃ​ការចរចា​មិន​ជាប់​លាប់​ក្នុង​ការ​ស្រោចស្រង់​កិច្ចព្រមព្រៀង ដែល​ខ្លួន​បាន​ផ្អាក​ក្នុង​ទីក្រុង​វី​យែ​ន​កាលពី​ដើមខែ​នេះ បន្ទាប់ពី​រុស្ស៊ី​បាន​បង្ហាញ​ឧបសគ្គ​ថ្មី​។​ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក Hossein Amir-Abdollahian បាន​និយាយ​នៅ​សប្ដាហ៍​នេះ​ថា កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​អាច​សម្រេច​បាន​ក្នុង​ពេល​ដ៏​ខ្លី បើ​សហរដ្ឋអាមេរិក​មាន​ឆន្ទៈ​ចង់​ឲ្យ​វា​កើតឡើង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        67
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        64
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm