តម្លៃប្រេងម៉ាស៊ូតជាមធ្យមរបស់អាមេរិក ឡើងលើស ៥ដុល្លារក្នុងមួយហ្គាឡុង ជុំវិញសង្គ្រាមនៅមជ្ឈិមបូព៌ា

2026/03/17 07:40:14 pm        100

យោងតាមទីភ្នាក់ងារតាមដានទីផ្សារប្រេងឥន្ធនៈ GasBuddy បានឱ្យដឹងថា តម្លៃលក់រាយជាមធ្យមនៃប្រេងម៉ាស៊ូត នៅសហរដ្ឋអាមេរិក បានហក់ឡើងហួស ៥ដុល្លារ ក្នុងមួយហ្គាឡុង កាលពីថ្ងៃចន្ទ (១៦ មីនា) ដែលជាការកើតឡើងជាលើកទីពីរមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ ខណៈសង្រ្គាមនៅមជ្ឈិមបូព៌ា បានធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ឧស្សាហកម្មឥន្ធនៈ។

ក្រុមសេដ្ឋវិទូព្រមានថា ការកើនឡើងតម្លៃប្រេងម៉ាស៊ូត អាចធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចពិភពលោកយឺតយ៉ាវ ដោយសារឥន្ធនៈនេះត្រូវបានប្រើប្រាស់ក្នុងវិស័យផលិតកម្ម និងការដឹកជញ្ជូនទំនិញ ហើយការកើនឡើងថ្លៃដើមក្នុងការផលិត និងការដឹកជញ្ជូន នឹងត្រូវធ្លាក់លើបន្ទុករបស់អ្នកប្រើប្រាស់។ អតិផរណាតម្លៃប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិក ក៏អាចបង្កជាហានិភ័យចម្បងដល់លោកប្រធានាធិបតី Donald Trump ផងដែរ ខណៈគណបក្សសាធារណរដ្ឋរបស់លោក កំពុងរៀបចំសម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា ខាងមុខនេះ។

ទិន្នន័យពី GasBuddy បង្ហាញថា តម្លៃមធ្យមជាតិរបស់សហរដ្ឋអាមេរិកសម្រាប់ប្រេងម៉ាស៊ូត បានលើសពី ៥ដុល្លារ ក្នុងមួយហ្គាឡុងកាលពីថ្ងៃចន្ទ។ លើកទីមួយដែលប្រេងម៉ាស៊ូតមានតម្លៃខ្ពស់ជាងកម្រិតនេះ គឺកាលពីខែធ្នូ ឆ្នាំ២០២២ នៅពេលដែលទីផ្សារប្រេងពិភពលោកកំពុងរង្គោះរង្គើដោយសារប្រតិបត្តិការយោធារបស់រុស្ស៊ីលើអ៊ុយក្រែន នៅដើមឆ្នាំដដែលនោះ។

សង្រ្គាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ដែលឥឡូវនេះឈានចូលដល់សប្តាហ៍ទីបីរបស់ខ្លួនទៅហើយ បានបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ប្រេងម៉ាស៊ូតពិភពលោក ដោយសារតំបន់មជ្ឈិមបូព៌ាគឺជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ទាំងឥន្ធនៈ និងប្រភេទប្រេងឆៅ ដែលស័ក្តិសមបំផុតសម្រាប់ការផលិតប្រេងម៉ាស៊ូតដ៏មានសារៈសំខាន់នេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        125
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        163
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm