អ៊ីរ៉ង់ បន្តវាយប្រហារលើសម្ព័ន្ធមិត្តឈូងសមុទ្ររបស់អាមេរិក ខណៈទីបញ្ចប់នៃជម្លោះហាក់ស្រពេចស្រពិល

2026/03/17 09:26:50 pm        95

អ៊ីរ៉ង់បានបើកការវាយប្រហារថ្មីៗលើអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃអង្គារ (៧ មីនា) នេះ នៅក្នុងការវាយប្រហារសងសឹកលើសម្ព័ន្ធមិត្តឈូងសមុទ្ររបស់សហរដ្ឋអាមេរិក ដែលលោកប្រធានាធិបតី Donald Trump បានលើកឡើងថា ជារឿងមិនបានរំពឹងទុក ប៉ុន្តែប្រភពនានាបាននិយាយថា លោកត្រូវបានក្រុមមន្រ្តីជូនដំណឹងរួចជាស្រេចហើយ តាំងពីមុនពេលមានជម្លោះមកម្ល៉េះ។

សង្រ្គាមរវាងអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ បានឈានចូលដល់សប្តាហ៍ទីបីហើយ ដោយមានមនុស្សយ៉ាងតិច ២.០០០ នាក់បានបាត់បង់ជីវិត ហើយនៅមិនទាន់ឃើញមានសញ្ញានៃការបញ្ចប់នៅឡើយទេ។ ច្រកសមុទ្រហ័រមូសដ៏មានសារៈសំខាន់ នៅតែបន្តបិទជិតស្ទើរតែទាំងស្រុង ដែលបង្កឱ្យតម្លៃថាមពលហក់ឡើងខ្ពស់ និងមានក្ដីបារម្ភអំពីអតិផរណា។

មិនមានការថមថយក្នុងការវាយប្រហារពីភាគីទាំងសងខាងទេនៅព្រឹកព្រលឹមថ្ងៃអង្គារនេះ ដោយអ៊ីរ៉ង់បានបាញ់មីស៊ីលដាក់លើអ៊ីស្រាអែល ពេញមួយយប់ ដែលនេះបង្ហាញថា ទីក្រុងតេអេរ៉ង់នៅតែរក្សាសមត្ថភាពក្នុងការធ្វើការវាយប្រហាររយៈចម្ងាយឆ្ងាយ ទោះបីជារងការវាយប្រហារយ៉ាងដំណំក៏ដោយ។ អ៊ីរ៉ង់ក៏បានកំណត់គោលដៅលើអេមីរ៉ាតអារ៉ាប់រួម ដែលការវាយប្រហារនោះបានបង្ខំឱ្យមានការបិទដែនអាកាសជាបណ្តោះអាសន្ន។

យោធាអ៊ីស្រាអែល និយាយថា ខ្លួនកំណត់គោលដៅលើ «ហេដ្ឋារចនាសម្ព័ន្ធរបបអ៊ីរ៉ង់» ជាមួយនឹងរលកនៃការវាយប្រហារថ្មីទូទាំងទីក្រុងតេអេរ៉ង់ ក៏ដូចជាទីតាំងរបស់ក្រុមហេសបូឡា នៅទីក្រុងបេរូត រយៈពេលមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រកាសថា ខ្លួនបានរៀបចំផែនការលម្អិតសម្រាប់សង្រ្គាមជាមួយអ៊ីរ៉ង់ យ៉ាងតិចបីសប្តាហ៍បន្ថែមទៀត។ ប្រភពសន្តិសុខអ៊ីរ៉ាក់ និយាយថា គ្រាប់រ៉ូកែត និងដ្រូនយ៉ាងតិច ៥គ្រឿង បានកំណត់គោលដៅលើស្ថានទូតអាមេរិកក្នុងទីក្រុងបាកដាដ កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ដោយបានពណ៌នាថា នេះគឺជាការវាយប្រហារដ៏ខ្លាំងក្លាបំផុតចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមមក៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        74
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        72
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm