IMO៖ ការអមការពារដោយកងទ័ពជើងទឹក មិនអាចធានាសុវត្ថិភាពនាវាតាមច្រកសមុទ្រហ័រមូសបានទេ

2026/03/17 09:30:04 pm        95

ប្រធានអង្គការសមុទ្រអន្តរជាតិ (IMO) លោក ⁠Arsenio Dominguez បាននិយាយថា ការអមដំណើរដោយកងទ័ពជើងទឹក ដើម្បីការពារនាវាដែលឆ្លងកាត់តាមច្រកសមុទ្រហ័រមូស នឹងមិន «ធានាបាន ១០០ ភាគរយ» នូវសុវត្ថិភាពនៃនាវាដែលព្យាយាមឆ្លងកាត់ផ្លូវទឹកនេះទេ នេះបើតាមការចុះផ្សាយរបស់កាសែត Financial Times (FT) នៅថ្ងៃអង្គារ (១៧ មីនា) នេះ។

លោក Dominguez បានប្រាប់បទសម្ភាសន៍ FT ថា ជំនួយពីយោធា «មិនមែនជាដំណោះស្រាយរយៈពេលវែង ឬប្រកបដោយចីរភាព» ក្នុងការបើកច្រកសមុទ្រដ៏សំខាន់នេះឡើងវិញនោះឡើយ។ ច្រកសមុទ្រហ័រមូស ដែលជាកន្លែងឆ្លងកាត់ ២០% នៃប្រេងនិងឧស្ម័នធម្មជាតិរាវរបស់ពិភពលោក នៅតែបន្តបិទចរាចរណ៍ ដែលបង្កឱ្យតម្លៃថាមពលហក់ឡើងខ្ពស់ និងមានក្ដីបារម្ភពីអតិផរណាទូទាំងពិភពលោក។

ការបិទច្រកសមុទ្រនេះ ក៏កំពុងបង្ខំឱ្យបណ្ដាញផ្គត់ផ្គង់ងាកទៅរកច្រកធ្វើដំណើរដែលមានតម្លៃថ្លៃ ដើម្បីរក្សាលំហូរនៃទំនិញនាំចូលចាំបាច់ ខណៈក្រុមហ៊ុនដឹកជញ្ជូនកំពុងប្រណាំងប្រជែងគ្នាដើម្បីដោះស្រាយបញ្ហាដ៏ឈឺក្បាលនៃការផ្លាស់ប្តូរគោលដៅនាវា ការដឹកជញ្ជូនទំនិញតាមផ្លូវគោក និងការរក្សាទំនិញដែលឆាប់ខូច កុំឱ្យខូចគុណភាព។

ក្រុមប្រឹក្សា IMO នឹងជួបប្រជុំគ្នាក្នុងសម័យប្រជុំវិសាមញ្ញមួយនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ នៅទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងទីក្រុងឡុងដ្រ៍ ដើម្បីដោះស្រាយផលប៉ះពាល់លើការដឹកជញ្ជូនតាមនាវា និងអ្នកបើកបរនាវា ដែលជាលទ្ធផលនៃជម្លោះកំពុងបន្តនៅមជ្ឈិមបូព៌ា។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួនថា «មិនដឹងគុណស្រ័យ» បន្ទាប់ពីប្រទេសជាច្រើនបានបដិសេធការទាមទាររបស់លោក ក្នុងការបញ្ជូននាវាចម្បាំងទៅអមដំណើរការពារនាវាដឹកប្រេងតាមច្រកសមុទ្រហ័រមូស៕

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        2
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        25
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm