ក្រុមហាម៉ាស ពិភាក្សាជាមួយក្រុមប្រឹក្សាដឹកនាំដោយលោក Trump ខណៈសង្គ្រាមអ៊ីរ៉ង់ ប៉ះពាល់ដល់ផែនការហ្កាហ្សា

2026/03/17 09:40:35 pm        101

ប្រភពចំនួនបីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា បណ្ដាប្រេសិតមកពី «ក្រុមប្រឹក្សាសន្តិភាព» របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានជួបពិភាក្សាជាមួយតំណាងរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស នៅទីក្រុងគែរ ក្រោមកិច្ចខិតខំប្រឹងប្រែងដើម្បីការពារបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដែលកំពុងស្ថិតក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់។

កិច្ចប្រជុំកាលពីចុងសប្តាហ៍មុននេះ គឺជាជំនួបលើកដំបូងហើយរវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ និងក្រុមប្រឹក្សាសន្តិភាព ដែលត្រូវបានរាយការណ៍ជាសាធារណៈ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមអ៊ីរ៉ង់មក។ ក្រុមប្រឹក្សាសន្តិភាព គឺជាអង្គភាពអន្តរជាតិថ្មីមួយដឹកនាំដោយផ្ទាល់ដោយលោក Trump ហើយត្រូវបានចាត់តាំងឱ្យត្រួតពិនិត្យតំបន់ហ្កាហ្សាក្រោយសង្គ្រាម។

បន្ទាប់ពីកិច្ចប្រជុំនេះ អ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃអាទិត្យកន្លងទៅថា ខ្លួននឹងបើកច្រកព្រំដែនរ៉ាហ្វាសម្រាប់អ្នកថ្មើរជើងរវាងដែនដីហ្កាហ្សា និងអេហ្ស៊ីបឡើងវិញក្នុងពេលឆាប់ៗនេះ ដែលត្រូវបានបិទចាប់តាំងពីយុទ្ធនាការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់បានចាប់ផ្តើម។ ប្រភពមួយបានលើកឡើងថា ខ្លួនជឿជាក់ថាការប្រកាសរបស់អ៊ីស្រាអែលនេះ គឺជាលទ្ធផលផ្ទាល់នៃកិច្ចប្រជុំរវាងក្រុមហាម៉ាស និងក្រុមប្រឹក្សាសន្តិភាព កាលពីចុងសប្ដាហ៍នោះឯង។

មុនពេលមានសង្គ្រាមនៅអ៊ីរ៉ង់ ផែនការរបស់លោក Trump សម្រាប់តំបន់ហ្កាហ្សា គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់បំផុតរបស់លោកសម្រាប់មជ្ឈិមបូព៌ា។ ប្រភពនានាបាននិយាយថា តំណាងក្រុមហាម៉ាស បានព្រមានដល់ក្រុមប្រឹក្សានោះថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ អាចនឹងដកខ្លួនចេញពីការសន្យាមុនៗរបស់ខ្លួនក្រោមបទឈប់បាញ់នៅហ្កាហ្សា ប្រសិនបើអ៊ីស្រាអែល នៅតែបន្តរក្សាការរឹតបន្តឹងថ្មីៗលើតំបន់ហ្កាហ្សា ដែលត្រូវបានដាក់ចេញក្នុងអំឡុងពេលសង្គ្រាមអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        25
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm