អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានប្រាប់អ្នកយកព័ត៌មានថា អ៊ីរ៉ង់នឹងចាត់ទុកប្រទេសរូម៉ានី ជាភាគីជម្លោះនៅមជ្ឈិមបូព៌ា ប្រសិនបើប្រទេសនេះអនុញ្ញាតឲ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានរបស់ខ្លួន។

លោកបាននិយាយថា៖«ប្រសិនបើប្រទេសរូម៉ានីផ្តល់ឲ្យសហរដ្ឋអាមេរិកនូវសិទ្ធិចូលទៅកាន់មូលដ្ឋានរបស់ខ្លួន យើងនឹងផ្តល់ការឆ្លើយតបផ្នែកច្បាប់ និងនយោបាយជាបន្តបន្ទាប់»។ «ជាការពិតណាស់ រូម៉ានីនឹងត្រូវបានចាត់ទុកថា ជាអ្នកចូលរួមនៃការឈ្លានពានយោធាប្រឆាំងនឹងអ៊ីរ៉ង់ ហើយទង្វើបែបនេះគឺមិនអាចទទួលយកបានទាំងស្រុងពីទស្សនៈនៃច្បាប់អន្តរជាតិ»។

នាពេលមុននេះ ទូរទស្សន៍ Digi24 បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានស្នើសុំឲ្យរដ្ឋាភិបាលរូម៉ានី ដើម្បីប្រើប្រាស់មូលដ្ឋានទ័ពអាកាស Mihail Kogalniceanu នៅភាគខាងកើតនៃប្រទេសនេះសម្រាប់ប្រតិបត្តិការជាបន្តបន្ទាប់របស់ពួកគេប្រឆាំងនឹងអ៊ីរ៉ង់។ ក្រោយមក វាត្រូវបានគេដឹងថា ប្រធានាធិបតីរូម៉ានី លោក Nicusor Dan បានអនុញ្ញាតឲ្យដាក់ពង្រាយយន្តហោះ និងទាហានអាមេរិក នៅមូលដ្ឋានទ័ពនោះ៕
